បុរស​ម្នាក់​បើក​រថយន្ត​ងងុយ​ដេក​មួយ​ភាំង​ជ្រុល​ទៅ​បុក​ថ្ម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​

 

 
ភ្នំពេញ​៖​បុរស​ម្នាក់បើក​រថយន្ត​ធ្វើ​ដំណើរ​ពី​ផ្លូវ​ឆ្ងាយ​ងងុយ​ដេក​មួយ​ភាំង​ជ្រុល​ទៅ​បុក​ថ្ម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​តែ​សំណាង​ល្អ​មិនបង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤:០០នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៧ខែ​មិនា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ត្រង់ចំណុចខាងជើងវិហារឥស្លាមភូមិដួងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។
អ្នក​បើកបរ​រថយន្ត​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ប៊ុន​ ឡូត​ ភេទ​ប្រុស​អាយុ​២៥ឆ្នាំ​មុខ​របរ​បើក​បររស់នៅ ភូមិត្រឡាច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ដោយ​បើក​បរ​​រថយន្តម៉ាក FUSO ពាក់ស្លាកលេខភ្នំពេញ 3A-3793 ។
តាម​ប្រភពពត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​រថយន្ត​បង្ក​ហេតុ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ក្នុងទិសដៅពី​ជើង​ទៅ​ត្បូង​។លុះដល់ចំនុចកើតហេតុក៏បានរ៉េចង្កូតទៅបុកថ្មដាក់លើចិញ្ចើមផ្លូវបណ្តាលអោយក្រឡាប់តែម្តង។
តាម​ប្រភពពត៌មានពី​អ្នក​បើកបរ​រថយន្ត​បង្ក​ហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គាត់​បាន​ធ្វើ​ដំណើរ​ពី​ផ្លូវ​ឆ្ងាយ​ស្រាប់តែមក​ដល់​កន្លែង​កើត​ហេតុ​ងងុយ​ដេក​មួយ​ភាំង​ជ្រុល​ចង្កូត​ទៅ​បុក​ថ្ម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​តែ​ម្ដង​។ប៉ុន្តែ​សំណាង​ល្អ​មិនបង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​យក​រថយន្ត​បង្ក​ហេតុ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *