

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ធ្វើសកម្មភាពចាប់នារីដែលមានទាំងផ្ទៃពោះ៥ខែផងទាញដៃខ្ទប់មាត់ចូលក្នុងបន្ទប់ខ្លួនប៉ុនប៉ងរំលោភតែមិនបានសម្រេច។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៧ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលជាន់ទី៤៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះឈ្មោះរឺនស្រីនៀង អាយុ២០ឆ្នាំ មុខររបនៅបន្ទប់ជួលមានផ្ទៃពោះ៥ខែ មានស្រុកកំណើតនៅ ខេត្តកំពត មានប្តីឈ្មោះភារិន ធ្វើការរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យមានឈ្មោះភ័ណ្ណ សោភារម្យអាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលជិតគ្នា។
តាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរួបនាងបានដើមកពីទិញម្ហូបពីផ្សារទួលពង្រ ខណះដើមកដល់មុខបន្ទប់ជួលជនសង្ស័យស្រាប់តែជននោះចេញពីបន្ទប់ហើយធ្វើសកម្មភាពចាប់ខ្ទប់មាត់ទាញដៃចូលក្នុងបន្ទប់ប៉ុនប៉ងចាប់រំលោភតែដោយសារតែរួបនាងបានឡុនទោសំពេះអង្វរទើបជនសង្ស័យដោះលែង។
សាក្សីដដែលបានបន្តថា ក្រោយមកនារីរងគ្រោះបានទៅសំងំយំនៅក្នុងបន្ទប់ជួលម្នាក់ឯងចំណែកជនសង្ស័យគេចខ្លួនបាត់។ លុះវេលាម៉ោង១១ថ្ងៃដដែលខណះប្តីរបស់នាងចេញមកពីធ្វើការឃើញប្រពន្ធដូចនេះក៏សួរឿងហេតុទើបដឹងធ្វើអោយចិត្តពុះកញ្ជ្រើលតាមរកជនសង្ស័យរហូតជួបទើបចាប់និងវាយបណ្តាលអោយបែក្បាលហើយប្តឹងសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួនៅប៉ុស្តិ៍ចោមចៅ។
នៅចំពោះមុខសមត្ថកិច្ចជនង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់ដៃនងខ្ទប់មាត់នារីរងគ្រោះពិតប្រាកដមែនតែមិនបានធ្វើអ្វីលើសពីនេះទៀតទេ។
ក្រោយកើតហេតុសមត្ថកិច្ចបានសម្របសម្រួលដោយភាគីជនបង្កបានចេញថ្លៃជំងឺចិត្តចំនួន៦០មុឺនរៀលដើម្បីបញ្ចប់រឿងនៅកន្លែងកើត៕សារ៉េត