ស្រវឹងដល់ក ជិះកង់ធ្លាក់ ប្រឡាយស្រែបាក់ក ស្លាប់

កំពត៖ពិតជាគួរឲ្យសង្វេគណាស់ ដែលបុរសម្នាក់បានស្លាប់  ខណ:ស្រវឹងខ្លាំង ជិះកង់ម្នាក់ឯង ហើយដួលធ្លាក់ ទៅក្នុងទឹកស្រែបាក់ក ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៦នេះ ចំណុចក្នុងប្រឡាយផ្លូវទឹកស្រែ ស្ថិតនៅភូមិពញ្ញាអង្គ ឃុំវត្តអង្គខាងជេីង ស្រុកបន្ទាយមាស ។
ជនរងគ្រោះ ឈ្មោះញ៉ែម ប្រុស ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិតាទេន ឃុំសំរេាងក្រេាម ស្រុកបន្ទាយមាស ខេត្តកំពត។ជនរងគ្រោះត្រូវបានក្រុមគ្រួសារអះអាងប្រាប់សមត្ថកិច្ចថា  នៅថ្ងៃកើតហេតុ គាត់ផឹកស្រាស្រវឹងខ្លាំង ហើយជិះកង់ធ្លាក់ក្នុងទឹកស្រែ ដួលបាក់កស្លាប់ ដោយមានកង់កញ្ចាស់មួយនៅក្បែរសពផង ។

បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះទៅដល់ ធ្វើកោសល្យវិច្ច័យឃើញថាដូចក្រុមគ្រួសារអះអាងប្រាកដមែន គឺពុំមែនជាករណីឃាតកុម្មទេរួច បានប្រគល់សព ឲ្យក្រុមគ្រួសារ យកមកចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានរបស់ខ្លួន ៕ ជំនោរ

%e1%9e%87%e1%9e%b7%e1%9f%87%e1%9e%80%e1%9e%84%e1%9f%8b%e1%9e%94%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%80

 

Leave a Reply

Your email address will not be published. Required fields are marked *