ផ្ទុុះធុងហ្គាសរបួសឪពុកម្តាយធ្ងន់ កូនអាយុ៧ខែ ឆេះស្លាប់

ភ្នំពេញ:មានឧប្បត្តិហេតុផ្ទុះធុងហ្គាសបណ្តាលឲ្យក្មេងស្រីអាយុ៧ខែម្នាក់ស្លាប់នៅពេលបញ្ជូនដល់មនទីរពេទ្យម្តាយឪពុករងរបួសធ្ងន់ ខណ:ពេលកំពុងតែដាំបាយម្តាយរវល់ចូលបន្ទប់ទឹកឪពុករវល់លាងម៉ូតូទុកកូនស្រីឲ្យដេកក្នុងអង្រឹងឆេះខ្លោចពេញខ្លួន កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ៣ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជនីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុម្តាយឪពុកបានទុកកូនស្រីអាយុ៧ខែ ឲ្យដេកក្នុងអង្រឹងហើយបានដាក់ដាំបាយចោលម្តាយក្មេងស្រីបានចូលបន្ទប់ទឹកហើយឪពុកក្មេងស្រីរវល់រៀបចំលាងម៉ូតូឲ្យម៉ូយស្រាប់តែមានអណ្តាតភ្លើងផ្ទុះចេញពីកំប៉ុងហ្គាស់បណ្តាលឲ្យឆាបឆេះយ៉ាងសនោ្ធសន្ធៅផ្អើលដល់អ្នកជិតខាងជួយយកទឹកជះបាញ់ទុយោពន្លត់ និងបានបញ្ជូនជនរងគ្រោះទាំងបីនាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុម: ។ ចំណែកកូនស្រីតូចត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិតែជាអកុសលកូនស្រីខាងលើត្រូវបានស្លាប់បាត់បង់ជិវិតបាត់ទៅ។

ប្រភពព័ត៌មានដដែលបានបន្តថា ក្មេងស្រីដែលស្លាប់ខាងលើមានឈ្មោះ ដុសឌី នីកា អាយុ៧ខែ ស្នាក់នៅជាមួយឪពុកម្តាយ នៅចំនុចកើតហេតុខាងលើ ចំណែកឪពុកមានឈ្មោះ ដុស ចាន់ឌី អាយុ២៧ឆ្នាំ ស្នាក់នៅចំនុចកើតហេតុខាងលើមុខរបរជួសជុល និងលាងម៉ូតូ រងរបួសធ្ងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: រីឯម្តាយមានឈ្មោះ ស៊ុន សុម៉ាលីសអាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយគ្នារងរបួសធ្ងន់ កំពុងតែសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *