ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​៤នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​

 

 

 

 

ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២១៥នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២១ខែ​មិនា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ភូមិ​ប៉ប្រក់​ខាង​ត្បូង​សង្កាត់​កាកាប​ខណ្ឌ​ពោធិ៍​សែនជ័យ​។
តាម​ប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យ​ដឹងថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ ម៉ូតូរងគ្រោះម៉ាកសង់កូរេពណ៌​ស្លារ​ទុំពាក់ស្លាកលេខគ7321ភព១ជិះតែឯងធ្វើដំណើរតាមផ្លូវបេតុងក្នុងទិស​ដៅ​ពីត្បូងទៅជើង។ចំណែកឯម៉ូតូបង្កបើកបរ​ដោយ​មនុស្ស​៣នាក់ក្នុងនោះមាននារីម្នាក់ធ្វើ​ដំណើរ​ចេញពីផ្លូវបេតុងក្នុង​ទិស​ដៅ​ពី​ផ្លូវបេតុងរាងកោងក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលជន​រង​គ្រោះ​រងរបួស​ធ្ងន់​ព្រម​ទាំង​ម៉ូតូបាក់ខ្នងខាង​មុខខ្ទេចលេខ៨។ ដោយឡែកម៉ូតូបង្កម៉ាកស្ទេបពាក់ស្លាកលេខកំពង់ចាម1D7090បណ្តាល​រងរបួសធ្ងន់៣នាក់។

ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ចំណែកឯ​ម៉ូតូ​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *