

ភ្នំពេញ៖ជនសង្ស័យចំនួន២នាក់ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួនយកមកសាកសួរនៅអធិការខណ្ឌ ខណៈដែលពួកគេធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះម្នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២០ខែមិនាឆ្នាំ២០១៧ ម៉ោង០១និង០០នាទី កណ្តាលអាធ្រាត នៅចំណុចផ្ទះនៅលើទឹកទន្លេបាសាក់ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ លូ យាំងយ៉ាត ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះកើតហេតុ។ចំណែកឯជនសង្ស័យមានគ្នា០២នាក់ ៖
១ឈ្មោះអះ ម៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។២-ឈ្មោះស្មាន ហូសេន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ។
តាមប្រភពពត៌មានពីកម្លាំងនគរបាលខណ្ឌច្បារអំពៅម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកទូរស័ព្ទដៃម៉ាកiPhone៥ ពណ៌សនៅក្នុងផ្ទះស្រាប់តែជនសង្ស័យ០២នាក់ធ្វើសកម្មភាពលួចយកបាត់។លុះដល់ម៉ោង០៩និង៣០នាទីព្រឹកថ្ងៃដដែលកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលខណ្ឌតាមដានស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងដកហូតបានទូរស័ព្ទដៃ ជន រងគ្រោះមកវិញ។
បច្ចុប្បន្ននេះជនសង្ស័យទាំងពីរនាក់ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត