ផឹក​ស្រវឹងដេកក្នុងបន្ទប់ជាមួយម៉ូតូភ្លេចចាក់សោរ​ភ្ញាក់ឡើងបាត់ម៉ូតូមិនដឹងទៅណា

 

 

 

ភ្នំពេញ៖​ បុរសម្នាក់បានមកប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍បន្ទាប់ពីផឹកស្រាស្រវឹងពេលយប់ហើយទុកម៉ូតូក្នុងបន្ទប់ដោយភ្លេចចាក់សោរខាងក្នុងខណះភ្ញាក់ឡើងក៏បាត់ម៉ូតូមិនដឹងទៅណា។ហេតុការណ៍​នេះ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី២០ខែមីនាឆ្នាំ២០១៧​ នៅបន្ទប់ជួលមួយកន្លែងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ លុះរសៀលថ្ងៃទី២១​ ទើបធ្វើដំណើរមកកាន់នគរបាលប៉ុស្តិចោមចៅ​ ប្តឹងសុំការអន្តរាគមន៍។
​ ម៉ូតូដែលបានបាត់នោះម៉ាហុដាឌ្រឹម​ ស៊េរីឆ្នាំ២១០​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខស្វាយរៀង​ 1I 2973 ។ ​ ជាកម្មសិទ្ធរបស់ឈ្មោះបុឹង សុខា​ ២៨ឆ្នាំមុខរបធ្វើការោងចក្រ​ ស្នាក់នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
​ តាមសម្ដី​ពី​ម្ចាស់ម៉ូតូបានអោយដឹងថា​ នៅមុនពេលកើតហេតុរួបគាត់បានមកពីផឹកសីុជាមួយមិត្តភ័ក្តដោយសារតែស្រវឹងផងនោះក៏យកម៉ូតូក្នុងបន្ទប់ជួលហើយដេកក្បែរម៉ូតូទៅដោយភ្លេចចាក់សោរ​ លុះវេលាម៉ោង១១យប់​ ថ្ងៃទី២០​ខែមីនា​ ឆ្នាំ២០១៧​ ភ្ញាក់ឡើងស្រាប់តែបាត់ម៉ូតូពីក្នុងបន្ទប់មិនដឹងទៅណាទើបបង្កការភ្ញាក់ផ្អើលតែម្តង។ លុះវេលាម៉ោង១រសៀល​ ថ្ងៃទី២១​ ខែដដែលទើបធ្វើដំណើរទៅកាន់នគរបាលប៉ុស្តិ៍ចោមចៅដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍​ដើម្បី​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​យក​មក​ផន្ទាទោស​ ទៅ​តាមច្បាប់​៕ សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *