មេហ្វូងដំរីមួយក្បាលត្រូវខ្សែភ្លើងឆក់ងាប់ ពេលត្រដុសនឹងបង្គោលភ្លើបណ្តាលឲ្យបាក់

ព្រះសីហនុ:  ដំរីមួយហ្វូង បានមកផ្អែកបង្គោលភ្លើង បណ្តាលឲ្យបាក់និងរលំ ឆក់ងាប់ដំរីឈ្មោលមួយក្បាលធំ ដែលជាមេហ្វូង កាលពីវេលាម៉ោង១២ យប់ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចចម្ការធូរេន លោក ឡាំង លី ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

បន្ទាប់ពីបង្កហេតុរួច ហ្វូងដំរីជាច្រើនក្បាលបានដើរចូលព្រៃបាត់ ទុកសពមេហ្វូងដេកស្លាប់ជិត បង្គោលភ្លើងធ្វើពីដែក ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *