គួរឲ្យ​អាសូរ​អ្នកអារដើមឈើម្នាក់ភ្លាត់​ស្នៀតមែកឈើវាយចំក្បាលស្លាប់​យ៉ាង​អាណោចអាធ័ម​

 

 

 

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ជា​អ្នក​សុី​ស្នួល​អារ​ដើម​ឈើ​អោយ​គេ​បានដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈត្រូវបានគេអះអាងថាដោយសារអារផ្ដួលរលំដើមឈើមួយដើមធំ ហើយបានភ្លាត់ស្នៀតមែកឈើបោកចំ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
​តាម​ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មដាបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុំ វណ្ណា ភេទប្រុស អាយុ ៥៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀតថា មូលហេតុ ជនរងគ្រោះបានទៅអារផ្ដួលរលំដើមឈើមួយដើធំ ដើម្បីអារច្រៀកចេញធ្វើគ្រឿងលំនៅឋាន ប៉ុន្តែជាអកុសលក៏​ភ្លាត់ស្នៀតនៅពេលដើមឈើដួលរលំ​ត្រូវ​មែកដើមឈើវ័តបោកចំលើចិញ្ចើមខាងស្ដាំ បណ្ដាលឲ្យដួលប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធម័។​ក្រោយ​ពី​ដឹង​ថា​ជន​រង​គ្រោះ​ស្លាប់​អាជ្ញាធរមានសមត្តកិច្ចទទួលបានដំណឹងនេះភ្លាម បានសហការ​ចុះទៅពិនិត្យដល់កន្លែងកើតហេតុ លទ្ធផលឃើញថាជនរងគ្រោះពិតជាស្លាប់ដោយមែកឈើវាយចំក្បាលពិតប្រាកដ មិនជាប់ពាក់ព័ន្ធនឹងករណីផ្សេងៗនោះទែ។
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​នៃ​សព​យក​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *