ភ្នំពេញ៖ជីវិតកើតមកមិនទៀងកើតចាស់ឈឺស្លាប់ នៅរស់ចេះធ្វើបុណ្យសន្សំកុសលកើតទៅជាតិមុខកុំអោយមានកម្មពារ។មានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងដល់កម្មករកម្មការិនីចេញពីធ្វើការហូបបាយជួបនឹងគ្រោះរហូតបាត់បង់ជីវិតម្នាក់និង៧នាក់ទៀតរងរបួសធ្ងន់ ខណៈដែលឡចំហាយទឹកសំរាប់អ៊ុកខោអាវផ្ទុះហោះធ្លាក់លើជនរងគ្រោះ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោ១១នឹង៥០នាទីថ្ងៃត្រង់ថ្ងៃទី២២ខែមិនា ឆ្នាំ២០១៧ស្ថិតនៅចំនុចរោងចក្រកាត់ដេរខោអាវ សុីន តាយ ក្នុងភូមិ ដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះត្រូវបានគេស្គាល់ឈ្មោះ គង់ សាម៉ន ភេទស្រីអាយុ៤៥ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យនិងរបួស៧នាក់ទៀត៖
១)ឈ្មោះ ខៀវ ខេន ភេទស្រីអាយុ៤៣ឆ្នាំមុខរបរកម្មករស្នាក់នៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។២)ឈ្មោះ ស៊ុន សារី ភេទស្រីអាយុ៣៣ឆ្នាំមុខរបរកម្មករស្នាក់នៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។៣) ឈ្មោះ នឹបអោម ភេទស្រីអាយុ២២ឆ្នាំមុខរបរកម្មករស្នាក់នៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។៤)ឈ្មោះ អ៊ុំ សុភាព ភេទស្រីអាយុ៣១ឆ្នាំមុខរបរកម្មករស្នាក់នៅ សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។៥)ឈ្មោះ ហៃ ស្រីស ភេទស្រីអាយុ៣៧ឆ្នាំមុខរបរកម្មករស្នាក់នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។៦)ឈ្មោះ មុីង ស្រីម៉ៅ ភេទស្រីអាយុ២៣ឆ្នាំមុខរបរកម្មករស្នាក់នៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។៧)ឈ្មោះ លូ ឃុននី ភេទស្រីអាយុ២២ឆ្នាំមុខរបរកម្មករស្នាក់នៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះមកធ្វើការនៅក្នុងរោងចក្រកន្លែងកើតហេតុដូចសព្វដង។បន្ទាប់មកដល់ម៉ោងសំរាកហូបបាយនៅក្នុងរោង ទល់មុខអាគាររោងចក្រ ស្រាប់តែឡ ចំហាយទឹកសំរាប់អ៊ុកខោអាវផ្ទុះហោះឡើងលើចំងាយប្រហែល៥០ម៉ែត្រធ្លាក់មកត្រូវជនរងគ្រោះស្លាប់បាត់បង់ជីវិតម្នាក់ភ្លាមៗនៅនឹងកន្លែងកើតនិងកម្មការិនី៧នាក់ទៀតដែលនៅជិតគ្នារងរបួសធ្ងន់។
បច្ចុប្បន្នសាកសពជនរងគ្រោះរងចាំសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នករងរបួសកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈហៅមន្ទីរពេទ្យលោកសង្ឃ៕សារ៉េត