ជនសង្ស័យ​ចំនួន​២នាក់​ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន

 

 

 

ខេត្ត​កណ្ដាល​៖​ ស្រី​ប្រុស​២នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំពៅ​ពូន​ធ្វើ​ការ​តាម​ដាន​ស្រាវជ្រាវ​រហូត​ចាប់​ឃាត់​ខ្លួន​យក​មក​ផន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាមច្បាប់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទីព្រឹក​ស្ថិត​នៅ​ភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​ស្គាល់​៖
១-ឈ្មោះ ឃឹម ខេម៉ា (ហៅ ស្រីពេជ្រ) ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញមុខរបរ លក់ថ្នាំញៀន។​២-ឈ្មោះ សេង សុងហ៊ី (ហៅ ចន្ឋី) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្ត កណ្តាល មុខរបរ បុគ្គលិកកាស៊ីណូក្រោន។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ស្រុក​កោះធំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំពៅ​ពូន​បាន​ធ្វើ​ការ​តាម​ដាន​ស្រាវជ្រាវ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​កុំឲ្យ​មាន​បទ​ល្មើស​កើតឡើង​ ខណៈ​នោះបានទទួលព័ត៌មានពីមហាជនល្អថា មានសកម្មភាពលក់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅចំណុចភូមិព្រែកសឹងឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាល។​បន្ទាប់ពី​ទទួលបានព័ត៌មានភ្លាម​នគរបាល​ជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន ចុះស្រាវជ្រាវរហូតដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យ ០១នាក់ ឈ្មោះ ឃឹម ខេម៉ា ភេទស្រី អាយុ ៣០ឆ្នាំ និងដកហូតបានថ្នាំញៀនចំនួន ៤២កញ្ចប់ក្នុង​នោះ​(០២កញ្ចប់ធំ, ៤០កញ្ចប់តូច) ដែលរកឃើញមាននៅក្នុងកាបូបជាប់និងខ្លួនរបស់ ឃឹម ខេម៉ា​។រួច​សាក​សួរ​ភ្លាមៗក៏បន្តឃាត់ខ្លួនបានជនសង្ស័យជាបក្ខពួក០១ទៀត ឈ្មោះ សេង សុងហ៊ី ភេទប្រុស នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។
តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យឈ្មោះ ឃឹម ខេម៉ា បានសារភាពថា ថ្នាំញៀនចំនួន ៤០កញ្ចប់តូច និង ០២កញ្ចប់ធំ ខាងលើនេះគឺពិតជារបស់ខ្លួនបានទិញយកមកទុកលក់ និងចែកចាយបន្តប្រាកដមែន ។ ចំណែកជនសង្ស័យ សេង សុងហ៊ី បានសារភាពដែរថា រូបខ្លួនពិតជាបានទិញថ្នាំញៀន ០៣កញ្ចប់តូច ពីឈ្មោះ ឃឹម ខេម៉ា យកទៅជក់ និងលក់បន្តដែរ។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំពៅ​ពូន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កោះធំ​ដើម្បី​ចាត់ការតាមផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *