តារា​ល្បី​សាច់​សខ្ចី​ កញាពេជ្រ អាវីហ្សាបើករថយន្ត បុកម៉ូតូរបួសធ្ងន់២នាក់

 

 

 
ភ្នំពេញ៖​តារា​សម្ដែង​ល្បី​មួយ​រូប​ឈ្មោះ​ កញ្ញា ពេជ្រ អាវីហ្សា បានបើករថយន្តដ៏ទំនើបមួយគ្រឿងទៅបុកជាមួយម៉ូតូកូនទាដែលជិះដោយបុរស២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ និងខូចខាតម៉ូតូយ៉ាងដំណំគៀបក្រោមកង់រថយន្តទៅ​ មុខ​មិន​។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២​:១០នាទី អធ្រាត្រឆ្លងចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ តាម​បណ្ដោយ​ផ្លូវសុធារស ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Today ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1FL-3864​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សុធារស ក្នុង​ទិសដៅពីត្បូងទៅជើង​ស្ថានភាពស្រវឹងស្រឿងៗរ៉េពេញផ្លូវ។​លុះ​មក​ដល់​ចំណុច​កើត​កន្លែងក្បែរប៉ុស្ដិ៍​នគរបាល​សង្កាត់ទន្លេបាសាក់នោះស្រាប់តែរថយន្តម៉ាក ឡិចស៊ីស GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2141 របស់កញ្ញា ពេជ្រ អាវីហ្សា ដែល​ធ្វើ​ដំណើរ​ពីត្បូងទៅជើង(បញ្ច្រាស​ទិស​គ្នា​) ក្នុងល្បឿនលឿនធ្វើឲ្យបុក​ពេញ​ទំហឹង​អូសម៉ូតូ​ចំងាយ​ជាង២០ម៉ែត្រ បណ្ដាលឲ្យបុរសទាំងពីរ រងរបួសធ្ងន់ធ្ងរ រីឯម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ តារាសម្ដែងស្រីស្អាតមិនបានទៅណាទេ គឺនៅទទួលខុសត្រូវតាមផ្លូវច្បាប់ ពោល គឺកញ្ញា អាវីហ្សា បានចុះពីរថយន្តក្នុងសភាពស្រវឹងស្រឿងៗដូចគ្នា រង់ចាំការដោះស្រាយ។​ ប៉ុន្តែ​ដោយភាគីម៉ូតូរងរបួសធ្ងន់​នគរបាល​ប៉ុស្តិ៍​ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ និងរថយន្ត ត្រូវបាន​នគរបាល​មូលដ្ឋាន​ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង​ចាំ​ការ​ដោះស្រាយពេលក្រោយ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *