
ខេត្តរតនគិរី ៖ ទោះបី សម្ដេចតេជោហ៊ុនសែនប្រកាសក្ដែងៗអោយបោសសម្អាតអ្នកកាប់ឈើបន្តទៀតយ៉ាងណាក៏ដោយក៏នូវតែមានបទល្មើសព្រៃឈើ និងដឹកជញ្ជូនឈើប្រណីតយកទៅលក់ប្រទេសវៀតណាមយ៉ាង អាណាធិបតេយ្យពុំមានការថយចុះនោះទេ រឹតតែបន្តកើតឡើង ដោយមានការឃុបឃិតបើកភ្លើងខៀវពីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើមួយចំនួនមិនអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល។ជំនួញដឹកជញ្ជូនឈើប្រណីតយកទៅលក់នៅប្រទេសវៀតណាមនេះ កំពុងកើតឡើងយ៉ាងពេញបន្ទុកហើយនៅខេត្តភាគឥសាន្តរតនគីរី គេសង្កេតឃើញក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើឡើងដុះស្លែប្រចាំខេត្តរតនគីរី (មានឈ្មោះលោកវៃ មានឈ្មោះចែច្រឹប) ជាអធិរាជជំនួញឈើប្រណីតយកទៅលក់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិនិងច្ររបៀងនានា ដោយគ្មានសមត្ថកិច្ចណាហា៑នធ្វើការបង្ក្រាបសកម្មភាពរថយន្តដឹកឈើប្រណីតរបស់លោកវៃនោះឡើយ ។ដោយលោកវៃ បានធ្វើការទំនាក់ទំនងល្អជាមួយលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ លោកថង សាវុន អភិបាលខេត្ត និងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនទៀតបិទភ្នែកបិទច្រមុះដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនឈើប្រណិត របស់ខ្លួនបានយ៉ាងរលូនតាមរថយន្តប្រភេទយីឌុប មិនមានវិធានការទប់ស្កាត់ពីរសមត្ថកិច្ចពាក់ពន្ធ័កត្តាទាំងនេះបណ្តាលឲ្យវិនាសហិនហោចព្រៃឈើនិងខូចខាតផ្លូវលំ ផ្លូវជាតិជាខ្លាំង។
មេឈ្មួញឈើប្រណតីឈ្មោះវៃបានរកស៊ីដឹកឈើយកទៅលក់ប្រទេសវៀតណាមឡើងដុះស្លែ គ្មានសមត្ថកិច្ចហា៑នបង្ក្រាបដោយលោកវៃ បានរៀបចំកញ្ចប់ថវិកាប្រចាំខែបង់អោយសមត្ថកិច្ចពាក់ពន្ធ័រួចអស់ហើយ ទើបមេឈ្មួញម្នាក់នេះ រកស៊ីបានយ៉ាងរលូនបែបនេះ រហូតមកដល់សព្វថ្ងៃ ។ដោយដើរប្រមូលឈើគ្រប់តំបន់ដូចជាចំណុចអូរល័ក្ស ស្រុកលំផាត់ ស្រុកកូនមុំ កន្លែងស្តុបឈើទៅពីខេត្តរតនគិរីនៅឆ្វេងដៃភូមិកាចូនឃុំកាចូនស្រុកវ៉ឺនសៃ និងឃ្លាំងស្តុបក្រោយហាកាឡាក់ស៊ី(ក្រុងបានលុង)។ឈ្មោះ វ៉ៃ ដឹកឈើតាមរថយន្តកូរ៉េក្របតង់ជិត និងដឹកតាមរថយន្តយីឌុបដោយដាក់ដំឡូងមី ឬសណ្តែកពីលើដើម្បីបិទបាំងភ្នែកមហាជនការពិតដឹកឈើប្រណីតយកទៅលក់ប្រទេសវៀតណាមបានយ៉ាងរលូន។
ប្រជាពលរដ្ឋនិងឈ្មួញឈើតូចតាចរិះគន់ថា ឈ្មោះវ៉ៃដឹកជញ្ជូនឈើប្រណីតបានយ៉ាងរលូនដោយបង់ថវិការជូនលោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីនិងលោកថងសាវុនអភិបាលខេត្តរតនគិរីរាប់ម៉ឺនដុល្លាទើបគ្មានការទប់ស្កាត់ បណ្តាលឲ្យផ្លូវខូចខាតផ្លូវថ្នលដោយសារការដឹកជញ្ជូនលើសទម្ងន់រដ្ឋខាតបង់ថវិការជាតិរាប់ម៉ីនដុល្លាក្នុង១ឆ្នាំៗដើម្បីធ្វើផ្លូវ ។ក្រុមអ្នកតាមដានបទល្មើសព្រៃឈើបានលើកឡើងថាបើអាជ្ញាធរពាក់ព័ន្ធមិនយកចិត្តទុកដាក់បង្ក្រាបអោយមានប្រសិទ្ធិភាពនោះទេព្រៃឈើស្រុកខ្មែរនិងវិនាសអន្តរាយក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខានថែមទាំងជួបគ្រោះមហត្តរាយភាពរាំងស្ងួតទឹកជំនន់រន្ទះបាញ់ខ្យល់កន្ទ្រាក់ ។ល។
ប្រពលរដ្ឋធ្វើការសុំណូមពរដល់ឯកឩត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិង ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដាក់ការតាមដានស៊ើបអង្កេតចាប់ជនប្រព្រឹត្តអំពើពុករលួយផ្ដន្ទាទោសតាមច្បាប់ដើម្បីប្រយោជន៍ជាតិនិងទុកគំរូដល់ជន់ដទៃទៀត។ពាក់ពន្ធ័ករណីខាងលើ សារព័ត៏មានយើងមិនអាចសុំការបំភ្លឺពីរលោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោកថងសាវុនអភិបាលខេត្តរតនគីរីបាននោះទេព្រោះគ្មានលេខទូរសព្ទ័ទំនាក់ទំនងដោយឡែកលោកវៃឈ្មួញឈើខលចូលជាច្រើនដងតែគ្មានអ្នកទទួល ៕សិរសា