ជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពឆ្គឹះទ្វារផ្ទះប្រជាពលរដ្ធត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ឃាត់​ខ្លួន​

 

 

 

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅ ល្បាតការពារក្នុងមូលដ្ធាន បានឃាត់ជនសង្ស័យម្នាក់ជាមុខសញ្ញាគាស់និងកាច់សោរ.កម៉ូតូ រួមជាមួយវត្ថុតាងសំរាប់ធ្វើសកម្មភាពមួយកំភ្លេ។ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើ​នៅវេលាម៉ោង១២និង៤០នាទី ឈានចូលថ្ងៃទី២៧ ខែមិនាឆ្នាំ​២០១៧ នៅចំណុចក្នុងបុរីញ៉ូថោន​ ព្រៃ​ជី​សាក់សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ ម៉ា ចាន់ថា ហៅអាដុំដី អាយុ ២៧ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​បានឲ្យ​ដឹងថា​នៅ​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​កំលាំង​នគរបាល​ប៉ុស្តិ៍ល្បាតការពារក្នុងមូលដ្ធាន។លុះមកដល់ចំណុចមុខផ្ទះល្វែងមួយកន្លែងក្នុងបុរីញ៉ូថោនក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពឆ្គឹះសោរទ្វារផ្ទះ​ ខណៈ​នោះជន​សង្ស័យ​ឃើញកងកំលាំង បានរត់ឡើងម៉ូតូ ប៉ុន្តែត្រូវកំលាំងចាប់ឃាត់ជាប់ ក្រោយមកឆែកឆេររកឃើញ សោរកាច់សោរ.ក ដែកឆ្គឹះ និងទុលវីស ក៏ឃាត់យកមកប៉ុស្តិ៍សាកសួរនាំ។
វត្ថុតាងចាប់យកមាន៖ ដែកស្រួចសំរាប់កាច់សោរ.កម៉ូតូ១.សោរទិបលេខ៨ចំនួន១.ដែកសំរាប់ឆ្គឹះសោរទ្វា១.ទុឡាវីស.សោរឡានម៉ូតូចំនួន៣ . ទូរស័ព្ទសាំស៊ុងS2ពណ៍សចំនួន១គ្រឿង និងម៉ូតូម៉ាក ឃ្លីក បិតពណ៍ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ1W-3372។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកំលាំងប៉ុស្តិ៍ចោមចៅសាកសួរនាំ ដើម្បីបញ្ចូនទៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាម​ច្បាប់​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *