ខេត្តស្វាយរៀង ៖ ពិតជារឿងមិនគួរឲ្យជឿដែលក្មេងស្រីម្នាក់អាយុ១០ឆ្នាំសោះ ត្រូវបុរសវ័យ៤៥ឆ្នាំចាប់រំលោភសេពសន្ថវៈ បានសម្រេច រហូតធ្វើឲ្យរហែកទ្វារមាសដាច់ដល់រន្តគូថ ហូរឈាមកក្លាក់ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខណៈឪពុកម្តាយទៅភ្ជាប់ពាក្យកូនស្រីដន្លង។
បុរសល្មោភកាមរូបនេះ មានឈ្មោះ ចាន់ ថាន់ ភេទប្រុស អាយុ៤៥ឆ្នាំមានប្រពន្ធ និងកូនម្នាក់ មានទីលំនៅភូមិជប់ឃុំកណ្តៀងរាយជាមួយគ្នានឹងជនរងគ្រោះ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុកុមារីនៅក្នុងផ្ទះបីនាក់បងប្អូន គឺកុមារីរងគ្រោះអាយុ១០ឆ្នាំ ប្អូនទី១អាយុ៨ ឆ្នាំនិងប្អូនទី២ អាយុ៥ឆ្នាំ ដេកនៅក្នុងផ្ទះបីនាក់បងប្អូនដោយឪពុកម្តាយទៅចូលរួមភ្ជាប់ពាក្យកូនស្រីដន្លងនៅភូមិត្រពាំងបុណ្យ ឃុំច្រេស ស្រុកចន្ទ្រាបាត់ទៅ។ ពេលនោះជនសង្ស័យមកផឹកស៊ីនៅផ្ទះរបស់ឈ្មោះ គឹម សាវន ខាងត្បូងផ្ទះជនរងគ្រោះបន្ទាប់ពីផឹកមានគ្នា៦នាក់ តាំងពីព្រឹកចូលទៅផ្ទះកុមារីរងគ្រោះ បានគំរាម៣នាក់បងប្អូនឲ្យនៅស្ងៀម កុំឲ្យមាត់បើហ៊ានស្រែកគេនឹងសម្លាប់ចោល។ ទង្វើនេះ ធ្វើឲ្យក្មេងទាំង៣នាក់បងប្អូនភ័យយ៉ាងខ្លាំង ហើយទីបំផុតជនសង្ស័យចាប់ក្មេងស្រីអាយុ១០ឆ្នាំជាបងរំលោភសេពសន្ថវៈរហូតដាច់ប្រដាប់ភេទ(ទ្វាវមាសតូច) ធ្វើឲ្យទ្វារមាសរហែកដល់រន្ធគូថ។បន្ទាប់មកជននេះបានដើរចេញទៅកាន់វង់ផឹកស៊ីអង្គុយផឹកធ្វើព្រងើយ ។
ប្រភពដដែលឲ្យដឹងទៀតថា ករណីនេះធ្វើឲ្យក្មេងស្រីឈឺចាប់យ៉ាងខ្លាំង ទួញយំ ស្រែកថ្ងូរក៏ឮដល់អ៊ុំស្រី នៅផ្ទះក្បែរសង្សយ័ក៏ដើរចូលមកមើល ក៏ប្រទះឃើញក្មួយស្រីដេកទាំងអាក្រាតនៅក្នុងថ្លុកឈាម ទើបសួររឿងហេតុ ក្មួយស្រីប្រាប់ថាឈ្មោះពូ ថាន់ ចាប់រំលោភ ទើបចេញទៅផ្ទះអ្នកជិតខាងទូរសព្ទ័ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀងរាយ មកចាប់ខ្លួនជនកំណាចនេះបានភ្លាមៗ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកស្វាយទាប ចាត់ការតាមតាមច្បាប់ ខណៈកុមារីរងគ្រោះរបួសធ្ងន់ធ្ងរពេកហើយសន្លប់ត្រូវគ្រូពេទ្យដេរមុខរបួសឲ្យ ៕ សាន ធី
