ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​ឃាត់​ខ្លួន​ពី​បទ​ឆក់ទូរស័ព្ទដៃ​

 

 

ភ្នំពេញ​៖​ជន​សង្ស័យ​ម្នាក់​តែង​តែ​ធ្វើ​សកម្មភាព​លួច​ឆក់​ប្លន់​យ៉ាង​អាណាធិបតេយ្យ​នោះ​អស់​លក្ខណ៍​ជាប់​អន្ទាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​យក​មក​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ខណ្ឌ​ខណៈ​ដែល​ជន​នេះ​ធ្វើ​សកម្មភាព​លួច​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជន​រងគ្រោះ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៩:២០នាទី​យប់​ថ្ងៃ​ទី​២៦ខែ​មិនា​ឆ្នាំ​២០១៧​ស្ថិត​នៅចំណុចមុខសាលាក្រុងភ្នំពេញផ្លូវព្រះមុន្នីវង្យភូមិ៦សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។ ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ គឹម វិសួ ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅផ្ទះជួលប្លុកបូរីកីឡាសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបាន ម៉ូតូមួយគ្រឿងម៉ាក VI SION. ពណ៌ខ្មៅពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ1BC7172ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។​ចំណែក​ឯ​ជនរងគ្រោះ ឈ្មោះហ៊ន់ រ៉ាណែត ភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរនិស្សិតមានទីលំនៅផ្ទះជួលផ្លូវលំសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។ សំភារះ បាត់បង់ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន6ពណ៌ទឹកប្រាកជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់បានបោះចោលពេលរត់គេចខ្លួន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាមនិតិវិធី៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *