សង្ស័យ​ស្រវឹង​ស្រា​និយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ​ភ្លេច​ខ្លួន​ដេក​មួយ​ភាំង​ត្រូវ​រថភ្លើង​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​

 

 

 

 

ភ្នំពេញ​៖​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ស្រា​តេ​ទូរស័ព្ទ​និយាយ​ជាមួយ​សង្សារ​​ដេក​លក់​មួយ​ភាំង​នៅ​លើ​ចិញ្ចើម​ផ្លូវ​រថភ្លើង​ត្រូវ​រទេះ​ភ្លើង​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២:០០នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៨ខែ​មិនា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុង​ភូមិ​អង្គ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​។
សាកសព​ជន​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​មឿន​ ឈុន​ អាយុ​២៨ឆ្នាំ​មុខ​របរ​កម្មករ​រោងចក្រ​និង​បញ្ចូល​បទ​ភ្លេង​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​។មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ខ្នារ​ឃុំ​និទាន​ស្រុក​បសេដ្ឋ​ខេត្ត​កំពង់​ស្ពឺ​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​អង្គុយ​បញ្ចូល​បទ​ភ្លេង​ដូច​សព្វ​ដង​។លុះ​ក្រោយ​មក​ជន​រងគ្រោះ​ទៅ​ផឹក​ស្រា​ជាមួយ​មិត្តភ័ក្ដិ​រួច​ក៏​តេទូរស័ព្ទ​និយាយ​លេង​នឹង​សង្សារ​។ សង្ស័យ​ដេក​លក់​មួយ​ភាំង​នូវ​លើ​ចិញ្ចើម​ផ្លូវ​រថភ្លើង​ត្រូវ​រទេះ​ភ្លើង​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​។បន្ទាប់​មក​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ដើរ​មក​ឃើញ​ទើប​រាយការណ៍​ប្រាប់​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​។ប៉ុន្តែ​ដោយ​សារ​សាច់​ញាតិ​បង​ប្អូន​ជន​រងគ្រោះ​ពុំ​ប្ដឹង​ផ្ដល់​អ្វី​ ហើយ​សុំ​យក​សាកសព​យក​ទៅ​ធ្វើ​បុណ្យ​ទើប​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ប្រគល់​ទៅ​ក្រុម​គ្រួសារ​នៃ​សព​។
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ប្រគល់​ទៅ​ក្រុម​គ្រួសារ​នៃ​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *