


ភ្នំពេញ៖ជនសង្ស័យចំនួន២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកចុះល្បាតនៅក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជួបប្រទះឃើញចាប់ឃាត់ខ្លួនយកមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ខណៈដែលជនទាំងនេះប្រើប្រាស់នឹងជួញដូរគ្រឿងញៀន។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី ២៨ខែមិនាឆ្នាំ២០១៧ វេលាម៉ោង ០១:២០នាទីយប់ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិ១ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាធានីភ្នំពេញ។
ជនសង្សយ័ត្រូវបានគេស្គាល់ឈ្មោះ រឿន សុខខេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដនិងឈ្មោះ ចាន់ ស្រីកា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិត ប្រាកដ។វត្ថុតាងដែលដកហូតពីជនសង្ស័យរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួនដប់បីកញ្ចប់តូច,លុយខ្មែរចំនួនប្រាំពីរមុឺនរៀលនឹងកញ្ចប់បារីម៉ាក MEVIUSចំនួនមួយ(ចាប់យកពីឈ្មោះ រឿន សុខខេង)។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ធាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត