រថយន្តយីឌុប បើកពាររថយន្តតាកូម៉ាវិលជាច្រើនជុំធ្លាក់ប្រឡាយរងរបួសធ្ងន់បុរសម្នាក់

 

 

 

ភ្នំពេញ៖រថយន្តតាកូម៉ាមួយគ្រឿងបានវិលជាច្រើនជុំធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ រវាងរថយន្តហ៊ីយាន់ដាយដឹកទំនិញ បុកបញ្ច្រាស់ទិសគ្នា​។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី ២៧ មិនា ២០១៧ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ។
តាមប្រភពីកន្លែងកើតហេតុបានប្រាប់ឲដឹងថាមុនដំបូងគេឃើញរថយន្តហ៊ីយ៉ាន់ដាយ​ពណ៌​សពាក់ស្លាកលេខភ្នំពេញ3C-4531បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច ចំណែករថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតា តាកូម៉ា ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2F-4841 បើកបរដោយបុរសម្នាក់ទិសដៅបញ្ច្រាស់ទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តសណ្តោងរ៉ឺម៉កវ៉ារថយន្តមួយគ្រឿងទៀតក្នុងទិសដៅស្របគ្នាធ្វើអោយរថយន្តតាកូម៉ា អ៊កស៊ឺបុកចំបញ្ឆិតខាងឆ្វេងនៃរថយន្តសណ្តោងរ៉ឺម៉ក បណ្តាលអោយរថយន្តតាកូម៉ាវិលជាច្រើនជុំទៅខាងឆ្វេង នឹងខាងជើងផ្លូវធ្លាក់ប្រឡាយ ត្រូវ​ប្រជាពលរដ្ធជួយយកចេញមកក្រៅហៅរថយន្តសាម៊ុយដឹកទៅសង្គ្រោះបន្ទាន់ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះទៅធ្វើកំណត់រួចប្រគល់ទៅអោយចរាចរណ៍ក្រុងធ្វើការវាស់វែងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *