រថយន្តក្រឡុកសុី​ម៉ង់ត៍​ម៉ងចុះពីស្ពានព្រះមុនីវង្ស ដាច់ហ្វ្រាំងជ្រុលបុកឃឿនផ្លូវគល់ជាប់ទៅមុខលែងរួច

 

img_3987 img_3988ភ្នំពេញ៖ រថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងបានបើកចុះពីលើស្ពានព្រះមុនីវង្សចាស់ហើយដាច់ហ្វ្រាំងជ្រុលទៅបុកនិងរបាំងថ្មសួរច្បាស់បណ្តាលអោយគល់ជាប់ទៅមុខលែងរួច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង៩យប់ ថ្ងៃទី៤ខែវិច្ឆិការ ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានព្រះមុនីវង្សខាងកើត ស្តិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នីមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកសុីម៉ង់ត៍ មួយគ្រឿង ពណ៍សឆ្នូតខៀវ ពាក់ស្លាកលេខភ្នំពេញ5A 1473 ធ្វើដំណើរចុះពីស្ពានព្រះមុន្នីវង់ចាស់ទៅត្រើយខាងកើតខណះមកដល់គល់ស្ពានក៏បានបួងចង្កូតមកឆ្វេងបំណងឡើងទៅស្ពានច្បារអំពៅថ្មីវិញដោយដាច់ហ្វ្រាំងក៏ជ្រុលចង្កូតទៅបុករបាំងថ្មឡើងគល់ជាប់ទៅមុខលែងរួចតែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តបង្កទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរងចាំដោះស្រាយពេលក្រោយ។ សមត្ថកិច្ចបានបញ្ជាក់ថាទីតាំងខាងលើមានគ្រោះថ្នាក់ជាញឹកញាប់ដោយសារតែរថយន្តដែលបើកចុះពីលើស្ពានមកដាច់ហ្រ្វាំង ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នអោយបានគ្រប់ជ្រុងជ្រោយជៀសវាងមានបញ្ហាម្ដងហើយម្ដងទៀត៕សារ៉េត

 

 

Leave a Reply

Your email address will not be published. Required fields are marked *