


ភ្នំពេញ៖ បុរសប្រមឹកគ្មានព្រំដែនម្នាក់ខឹងជំលោះនឹងបងថ្លៃដោយសាមានទំនាស់រឿងចាស់បានផឹកសុីស្រវឹង នឹករឿងចាស់ទាញប័ងតោដើរទៅកាប់បងថ្លៃដល់បន្ទប់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៤នឹង៣០នាទីថ្ងៃទី២៨ខែមិនាឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលបងថ្លៃភូមិព្រៃល្វាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនបង្កត្រូវជាប្អូនថ្លៃឈ្មោះ ឈុន សេងហៀងហៅអាផែន អាយុ ៣៣ឆ្នាំ មុខរបរ ជាងសំណង់ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅខណ្ឌពោធិ៍ សែនជ័យ ។ចំណែកឯជនរងគ្រោះឈ្មោះ វណ្ណ ចាន់រ៉ា ៣៥មុខរបរនគបាលស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកមណើតនៅ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុរូបគាត់កំពង់ចូលបន្ទប់ទឹកផ្ទះជួលរបស់ខ្លួនក៏ស្រាប់តែឃើញជនបង្កខាងលើចូលមកដោយយកកាំបិតប័ងតោមកកាប់ទៅលើរូបគាត់ដោយមិនមានរឿង ហើយកាប់ជាច្រើនកាំបិតនឹងបណ្តាលអោយជនរងគ្រោះរងរបួសរយ៉ាស់ដៃទាំង២។
បើតាមប្រភពពត៌មានពីជនបង្ក បាននិយាយថាមុនពេលកើតហេតុ រូបគាត់បានផឹកសីុជាមួយមិត្តភ័ក្ត ម្នាក់នៅបន្ទប់ជួលជិតគ្នា ដោយផឹកស្រាអស់ចំនួន២លីត គ្នា២នាក់បន្ទាប់មកជនបង្កខាងលើបាននិករឿងចាស់ដែបងថ្លៃធ្លាប់វាយជាមួយគាត់ដោយបងថ្លៃវាយខ្លួនបណ្តាលអោយបែកចិញ្ចើមហូរឈាម ពីប៉ុន្មានប្រហែល១ខែមុន។ប្រភពពីជនបង្កបានបន្តទៀតថា នៅប្រមាណ១ខែមុន នៅមុនពេលកើតហេតុ ជនបង្កបានលឺក្មួយប្រុសម្នាក់បានប្រាប់ថា ឈ្មោះវណ្ណ ចាន់រ៉ា ដែលត្រូវជាបងថ្លៃ ថានឹកពូឯងណាស់ បន្ទាប់មកខ្លួនបានទៅផ្ទះជុួលបងថ្លៃ ពេលចូលបន្ទប់បងថ្លៃពេលនោះ បងថ្លៃខាងលើបានដើរចេញក្រៅហើយជនបង្កខាងលើបានឆ្ងល់ ម្តេចបងថ្លៃដើចេញក្រៅព្រោះលឺសូរថានឹក បន្ទាប់មកបានបន្តិច ស្រាប់តែបងថ្លៃខ្លួន បានមកចាប់អោបពីមុខ ហើយឡើងមួយជង្គុង់ចំចិញ្ចើមបណ្តាលអោយហូរឈាមយ៉ាងខ្លាំងបន្ទាប់មកទើបឈប់វាយ។លុះនៅម៉ោងកើតហេតុជនបង្កខាងលើត្រូវជាប្អូនថ្លៃ បានយកប័ងតោសៀតនឹងចង្កះហើយដើរមកកាប់បងថ្លៃដល់បន្ទប់ហើយជនបង្កងខាលើបានសារភាពថា ខ្លួនបានកាប់៣ទៅ៤កំបិត ហើយរត់ឡើងរបងហើយរត់ទៅផ្ទះជួលរបស់ខ្លួនបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ហើយឃាត់ជនសង្ស័យមកប៉ុស្តិ៍បន្ទាប់មកជនរងគ្រោះបានដាក់ពាក់បណ្តឹងអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។៕សារ៉េត