ភ្នំពេញ៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឲ្យរន្ធត់ខណៈដែលម៉ូតូនឹងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់នឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់សំរាកព្យាបាលនៅមន្ទីរពេទ្យ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧វេលាម៉ោង២១និង៣០នាទីយប់ស្ថិតនៅត្រង់ចំណុចគល់ស្ពានទួលពង្រខាងកើតឋិតក្នុងភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូស្មាក់និងម៉ូតូហុងដាC125បណ្ដាលអោយ(ស្លាប់)នាក់បើកបរម៉ូតូស្មាក់នៅកន្លែងកើតហេតុហើយភាគីម៉ូតូហុងដាC125សំរាកព្យាបាលនៅមន្ទីនៅពហុព្យាបាលសួគ៌ា។ចំណែកឯម៉ូតូជនរងគ្រោះនិងម៉ូតូបង្កហេតុត្រូវបាននគរបាលមូលដ្ឋានប្រគល់ទៅអោយផ្នែកជំនាញការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញធ្វើការវាស់វែងព្រមទាំងយកទៅរក្សាទុករងចាំការដោះស្រាយនូវពេលក្រោយ៕សារ៉េត