កម្មករសំណង់ ចាប់រំលោភនាងកម្មករសំណង់ដូចគ្នា នគរបាលចាប់ខ្លួន

ភ្នំពេញ៖ នារីកម្មករសំណង់ម្នាក់ ពេលជួបជុំកម្មវិធីផឹកស្រវឹង ត្រូវបានបុរសជនសង្ស័យជាកម្មករសំណង់ ឆ្លៀតឱកាសចាប់រំលាភបានសម្រេច រួចរត់គេចខ្លួនបាត់ ទើបប្រាប់បងស្រីប្ដឹងសន្តិសុខ ជួយចាប់ប្រគល់អោយសមត្ថកិចាត់ការតាមច្បាប់ កាលវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចរោងកម្មករសំណង់ក្នុងកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ គ.ស.គ ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករសំណង់កន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាមបានប្រាប់សមត្ថកិច្ចឃាត់ខ្លួនបុរសជនសង្ស័យ ដោយកាលវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៧ មេជាងបានជប់លៀងកម្មសំណង់ និងមានកម្មពិធីផឹកសីុ នៅបរិវេនកោះពេជ្រ ហើយបុរសជនសង្ស័យនោះ បានយកស្រាវបៀរបង្ខំអោយនារីរងគ្រោះផឹករហូត តែមិនចាប់អារម្មណ៍ នឹកឃើញថា ធ្វើការជាមួយគ្នា រហូតទាល់តែញុំស្រវឹង ក៏ដេកលក់នៅកន្លែងផឹក រួចបងស្រីនារីខាងលើ នាំគ្នាមកកន្លែងស្នាក់ ។

នារីរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា លុះដល់ម៉ោង១០និង០០នាទីយប់ ឃើញសំលៀកបំពាក់នាងចេញពីខ្លួនអស់ ឃើញបុរសជនសង្ស័យជាកម្មករសំណង់ លើកស្លៀកខោរត់គេចខ្លួន តែនាងស្រែកមិនចេញ ដោយមានការឈឺចាប់ប្រដាប់ភេទខ្លាំងពេក តែក្រោយមក លុះដល់ម៉ោង៦និង០០នាទីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានរៀបរាប់ប្រាប់បងស្រីបង្កើតឈ្មោះ គន កញ្ញា និងបងប្រុសថ្លៃថាបុរសឈ្មោះ ថេន ចាន់ធា បានចាប់រំលាភបានសំរេច ហើឈឺចាប់ប្រដាប់ភេទខ្លាំងណាស់ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *