សាលាឧទ្ធរណ៍​ចាប់ផ្ដើម​សវនាការ​សំណុំរឿង​លោក​ កឹម​ សុខា​ បទល្មើស​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​

0
266

img_3986

ភ្នំពេញ: សំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាឧទ្ធរណ៍ចាប់ផ្ដើមជំនុំជម្រះនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ក្រោមការចោទប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួន ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។

លោកមេធាវី ចាន់ ចេន បញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ និង លោក អ៊ឹម សុផាត ជាតំណាងមហាអយ្យការ ។

លោក កឹម សុខា ពុំមានវត្តមានទេ តែមេធាវីរបស់លោកបីរូបបានចូលរួមសវនាការ គឺ លោក ហែម សុជាតិ លោក សំ សុគង់ និង លោក ចាន់ ចេន ។

គួររំលឹកថា លោក កែវ មុនី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ ” បដិសេធក្នុងការចូលខ្លួន ” តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលតុលាការចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។

តុលាការរកឃើញថា លោកកឹម សុខា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ព្រោះខកខានពីរលើកក្នុងនាមជាសាក្សី ចូលបំភ្លឺតុលាការ ពាក់ព័ន្ធបទល្មើសសញ្ចារកម្មដែលមានអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ ៕ សិរសា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here