ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីធ្វើការ​ដោយអស់កំលាំងពេកបានទៅផឹកស្រាកំដៅសាច់ហើយត្រឡប់មកវិញហូបបាយរួច មានអាការះខ្យល់ បណ្តាលអោយ​ដួល​សន្លប់​តែ​ថៅកែ​មិន​អើពើ​បន្តិច​សោះ​ត្រូវ​កម្មករ​ព្រម​ទាំង​អ្នក​ជិត​ខាង​រិះគន់​។ហេតុការណ៍​នេះ​បាន​បង្កអោយមានការភ្ញាក់ផ្អើល់កាលវេលាម៉ោង៦នឹង៣០យប់ថ្ងៃទី​៣០ខែមិនាឆ្នាំ២០១៧​ស្ថិនៅការាសលាងរថយន្តនឹងម៉ូតូចាន់ រិទ្ធ ភូមិផ្សាកំបូលសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ មាស​ អន​ អាយុ ៥៧ឆ្នាំ មុខរបរ កម្មកលាងឡាននឹងម៉ូតូ ស្នាក់នៅភូមិ ផ្សារ​កំបូលសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។​មានស្រុកកំណើតនៅភូមិធំ​សង្កាត់ពញ្ញាពន់ខណ្ឌព្រែកភ្នៅ ។​
តាប្រភពពត៌មានពីកម្មករធ្វើការជាមួយគ្នាបាននិយាយថា មុនពេលកើតហេតុជារៀងរាល់ថ្ងៃជនរងគ្រោះជា​កម្មកខាងលើ​ លាងរថយន្តនឹងម៉ូតូ​ហើយនៅពេលចប់ការងារ​រូបគាត់តែងតែទៅហូបស្រាថ្នាំនៅទាមស្រាជិត ការាស់ខាងលើដោយហូបចំនួនមួយពែង ចំនួន ៥០០​រៀល​ដើម្បីកំដៅសាច់នឹងបំបាត់ឈឺចុកចាប់ក្នុងខ្លួន ​ហើយបន្ទាប់មកគាត់បានហូបបាយ​ជាធម្មតា។​លុះនៅពេលបូបបាយហើយ​ ជនរងគ្រោះ​មានអាការះធីងធោងហើយដួលបណ្តាលអោយគាត់ប្រកាច់ បាត់មាត់បាត់ក ហើយរឹងថ្គាម​​ត្រូវបានកម្មករស់នៅជាមួយគ្នា ជួយរិតនឹងច្របាច់​ព្រមទាំង​ប្រជាពលរដ្ឋ​នៅជិត កន្លែងកើតហេតុ​បានមកជួយមើលពេញ ការាស់។​
តាម​ប្រភពដដែល​បានបន្តទៀតថា​ពេលជនរងគ្រោះដួលសន្លប់​ប្រជាពលរដ្ឋ​និង​កម្មករ​ដូច​គ្នា​បានទាក់ទងទៅថៅកែ​ការាស់​បែរ​ជា​ថៅកែនិយាយ​ថា​ ខ្យល់គងាប់ៗទៅ​ បើអាម៉ិចអាម៉ាអោយអូសចេញពីការាស់របស់គាត់កុំអោយមានបញ្ហារ​ដល់គាត់។​កម្មកដែលរស់នៅជាមួយថៅកែ ដោយលឺសូរ្យ សំដីនិយាយគ្មានទទួលខុសត្រូវអញ្ចឹង​អស់សង្ឃឹមយ៉ាងខ្លាំងដោយគិតថាខ្លួននិងជនរងគ្រោះរស់នៅដូចតែគ្នា បើឈឺតំកាត់គឺមិនអើពើឡើយ។ តាម​ប្រភពពី​កម្មករស់នៅជាមួយ ថៅកែ​បានលួចនិយាយថា កាលពីប៉ុន្មានខែមុន កម្មករលាងរថយន្ត មានគ្នាប្រមាណ ជិត១០នាក់ក្នុងម្នាក់ៗតំលៃប្រាក់ឈ្នួល​ក្នុងមួយខែ បាន៨០ដុល្លារក្នុងមួយខែ ហើយប្រមាណជាងមួយខែមកហើយ កម្មករបានរត់ចោលអស់ ដោយនៅសល់តែ៣នាក់ទាំងជនរងគ្រោះ​។បើនិយាយកាហូបចុកវិញ​មិនបានគ្រប់គ្រាន់ឡើយ សូម្បីតែ ចានឆ្នាំងក៏មិនទុកនៅការាស់ដែរ។ដោយយកទៅផ្ទះអស់ហើយកម្មករ២នាក់ខាងលើ ពួកគាត់នឹងសុំឈប់ដោយឃើញថៅកែរីសដូចគ្មានការទទួលខុសត្រូវដូច្នះ។​

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបាន​ទូរស័ព្ទ​ហៅរថយន្តសង្គ្រោះរបស់រដ្ឋមកដឹកយកទៅ​ព្យាបាល​តែរថយន្តរបស់ រដ្ឋមិនបានមក​នោះ​ទេដោយ ពេទ្យរដ្ឋអោយហៅពេទ្យឯកជនទៅ ហើយពេទ្យរដ្ឋខ្លះប្រាប់ថារវល់មិនបានចេញទេហើយពេទ្យខ្លះថាចេញទៅហើយ តែចាំជាច្រើនម៉ោងដោយមិនឃើញរថយន្តមកសង្គ្រោះសោះ​ធ្វើ​អោយ​ប្រជាពលរដ្ឋរិះគន់ពេទ្យយ៉ាងខ្លាំងហើយថា ប្រជាពលរដ្ឋក្រៃក្រទាក់ទងរថយន្តសង្គ្រោះមិនបានទេ ។បន្ទាប់មកទើបទាក់ទងក្រុមគ្រួសារនឹងដឹកជនរងគ្រោះទៅសំរាកនៅផ្ទះកូននៅភូមិត្រពាំងគល់ជិតកន្លែងកើតហេតុដើម្បីហៅពេទ្យមកព្យាបាល​តែ​ប៉ុណ្ណោះ​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *