ឃ្លាំង​លក់​រថយន្ត​មួយ​កន្លែង​នូវ​ខណ្ឌ​ឬស្សីកែវ​ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​ផ្អើល​ទាំង​យប់​

 

 

 

 
ភ្នំពេញ​ ៖​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ឃ្លាំង​លក់​រថយន្ត​ភ័យ​ព្រលឹង​ចុង​សក់​ ខណៈ​ដែល​ឆ្លង​ចរន្ត​អគ្គិសនី​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​ឲ្យ​សំភារះ​នូវ​ក្នុង​គ្មាន​សល់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​២៣:៣០នាទីយប់​ថ្ងៃ​ទី​៣០ខែ​មិនា​ឆ្នាំ​២០១៧ស្ថិត​នៅចំណុចក្រុម3 ភូមិពោងពាយសង្កាត់ទួលសង្កែ2ខណ្ឌ​ឬស្សីកែវ​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ឃ្លាំង​ខាងលើ​បើក​លក់​គ្រឿង​បន្លាស់​ដូច​សព្វ​ដង​។លុះ​ដល់​ម៉ោង​កើតហេតុ​ស្រាប់​តែ​ប្រទះឃើញ​អណ្ដាតភ្លើង​ឆាបឆេះ​ចេញ​ពី​ក្នុង​ឃ្លាំង​យ៉ាង​សន្ធោសន្ធៅ​បណ្តាលឲ្យខូចខាតរថយន្តចំនួនៈ ០១គ្រឿង និងក្បាលរថយន្តចំនួន០៤។
តាម​ប្រភព​ព័ត៌មាន​ពីលោក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​បង្ការ​និង​​អគ្គិសភ័យ​បាន​អោយ​ដឹង​ថា​ មូលហេតុដែល​ធ្វើ​អោយ​ភ្លើង​ឆាប​ឆេះ​នេះ​បណ្ដាល​មក​ពី​ឆ្លងចរន្តភ្លើងក្នុងកាបីនឡា។​
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ក្នុងប្រតិបត្តិការអន្តរាគមន៍​រថយន្ត​ទឹកចំនួន០៧​គ្រឿង​តែ​ប្រើប្រាស់អស់០៥ ក្នុងហេតុការនេះពុំបណ្តាលឲ្យមានមានរបួសនិងគ្រោះដល់អាយុជីវិតឡើយ​ថែមទាំង​រលត់​ទៅ​វិញ​នៅ​ម៉ោង​១រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ខែ​ឆ្នាំ​ដដែរ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *