រាជធានីភ្នំពេញ ៖ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ នៅក្នុងស្ថានីយប្រេងឥន្ធនៈយីហោ «លីម ឡុង»LIMLONG ដោយសារតែក្រុមគ្រួសារម្ចាស់ស្ថានីយ៍ប្រេងខាងលើ មិនព្រមសហការណ៍ផ្តល់ព័ត៌មាន ពាក់ព័ន្ធនិងករណីថៅកែខាងលើស្លាប់នៅក្នុងស្ថានីយប្រេងរបស់ខ្លួន ហើយ ខណៈដែលក្រុមអ្នកសារព័ត៌មាន៣ទៅ៤ស្ថាប័នទៅថតរូបយកព័ត៌មាន ស្រាប់តែត្រូវប្រឈមជាមួយក្រុមគ្រួសារសពជាង១០នាក់។ក្នុងនោះក៏មានបុរសម្នាក់សង្ស័យជាសមាជិកគ្រួសារអ្នកស្លាប់ និងជាទីប្រឹក្សាអ្នកធំម្នាក់បោកចោល និងបានប្រើហិង្សាចាប់ទាញទូរស័ព្ទបោកកម្ទេចចោល និងចាប់ក្របួចកអាវប្រុងវាយលើក្រុមអ្នកសារព័ត៌មានសង្ស័យជារឿងធាតុកម្មហើយមើលទៅបានជាមិនចង់អោយសារព័ត៌មានចេញផ្សាយ។ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៩ និង៣០ព្រឹកថ្ងៃទី៣០ ខែមីនា ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលស្លាប់ខាងលើមានឈ្មោះ ឈ្មោះ ហៃ ឈុន ហេង អាយុជាង៥០ឆ្នាំជាថៅកែ ស្ថានីយ៏ប្រេងនោះស្នាក់នៅកន្លែងកើតហេតុខាងលើ។ដោយឡែកបុរសដែលបានដឹកនាំមនុស្ស ១០នាក់ទៀត ក្នុងការប្រើហិង្សា លើក្រុមអ្នកកាសែតនោះមិនត្រូវបានស្គាល់ឈ្មោះទេមានអាយុប្រហែលជាង៥០ឆ្នាំបានខឹងសម្បារយ៉ាងខ្លាំង ពេលឃើញអ្នកព័ត៌មាននោះទៅថតហើយនិយាយថាពួកឯងថតគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ។ បុរសនោះ បានចាប់ទាញកាមេរ៉ាមិនឱ្យថត និងបានបោកចោលទៀត ដោយពាក្យជេរប្រមាថ និងគំរាមទៀតផង ។ មិនតែប៉ុណ្ណោះ បុរសនេះបាននិយាយទៀតថា «អត់ស្គាល់អញ ជាអ្នកណាទេ?» ។ទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះ ត្រូវបានអ្នកយកព័ត៌មានដកថយ ហើយក៏មិនដឹងពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះដែរ ក្នុងនោះគេឃើញនៅកន្លែងកើតហេតុ មានខាង នគរបាលបច្ចេកទេសសហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅ កំពុងស្ថិតនៅកន្លែងកើតហេតុ។ចំណែកឯអ្នកសារព័តមានដែលទទួលអំពើហិង្សានោះម្នាក់ត្រូទទួលរងការចាប់ក្របួចកអាវ និងបោកទូរស័ព្ទ ចោលខ្ទេចខ្ទីរនោះឈ្មោះ តាំង ចាន់តូ អាយុជាង៣០ឆ្នាំ ហើយលោកបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរ បាល ចោមចៅឲ្យជួយរកយុត្តិធម៌ហើយក៏បានទាមទារសំណងជម្ងឺចិត្តចំនួន២០០០ដុល្លារអាមេរិក។ចំណែក ឯភ្នាក់ងារ ភ្នាក់ងារសារព័ត៌មានfreshnews បានសុំមិនឲ្យបញ្ចេញឈ្មោះរបស់លោកឡើយ លោកក៏ត្រូវ បានក្រុមគ្រួសាររបស់សពតាមរករឿងចាប់ក្របួចកអាវប្រុងវាយ និងដណ្ដើមយកទូរស័ព្ទពីដៃដែរ ប៉ុន្តែអ្នក សារព័ត៌មានរូបនោះមិនព្រមឲ្យឲ្យជាដាច់ខាត។ដោយឡែកភ្នាក់ងារស្ថានីយ៏ទូរទស្សន៏ប៉ុស្ដិ៍លេខ៨ CTV8 ក៏ត្រូវពួកនោះចាប់ដកយកទូរស័ព្ទលុបរូបភាពចោលដែរ។ករណីនេះអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺអាជ្ញាធរពាក់ព័ន្ធបានឡើយ៕សារ៉េត