ភ្នំពេញ៖កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យល្បាតការពារក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យម្នាក់ឆែករកឃើញថ្នាំញៀនម៉ាទឹកកកចំនួន១៣កញ្ចប់ថង់តូច។ហេតុការណ៍នេះបានកើតនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យមានឈ្មោះ បុល ដេត ភេទប្រុសអាយុ១៨ ស្នាក់នៅផ្ទះជួលភូមិជ្រៃកោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានភូមកំណើតនៅ ស្រុកឈើកាច់ ខេត្តព្រៃវែង។
តាមប្រភពពត៌មានពីកម្លាំងនគរបាលអន្តរាគមន៍ម្នាក់បានអោយដឹងថានៅមុនពេលកើតហេតុ កំលាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានចុះល្បាតនៅមូលដ្ឋាននៅក្នុងសង្កាត់ចោមចៅដែលជាកន្លែង ស្មុកស្មាញមានចោរលួចចោរប្លន់ជាពិសេសថ្នាំញៀណជាដើម ។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលពួកគាត់ចេញល្បាត ដោយមានកំលាំង៦នាក់ជិះម៉ូតូ៣គ្រឿងលុះល្បាត់មកដល់ចំណុះកើតហេតុស្រាប់តែឃើញជនសង្ស័យកំពុងឈរនៅចិញ្ចើមផ្លូវ ដោយមានការសង្ស័យក៏បានចុះឆែកឆេ ហើយបានប្រទះឃើញម្សៅសរថ្លាប្រភេទ ម៉ាទឹកកកនូវក្នុងខ្លួនជនសង្ស័យចំនួន១៣ថង់ប្លាស្ទិចតូច។បន្ទាប់មកកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌឃាត់យកទៅប្រគល់អោយជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌភ្លាមផងដែរ។
ក្រោយការសាកសួរជនសង្ស័យខាងលើបានសារភាពថាខ្លួនត្រូវមេខ្លោងអោយជួយចែកចាយហើយខ្លួនបានមួយចំណែកគ្រាន់ជក់ថែមទាំងលក់ក្នុងមួយកញ្ចប់តំលៃ២ម៉ឺនរៀល។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងនាំមកកាន់ផ្នែកជំនាញនៃអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕សារ៉េត