មិត្តភក្តិពឹងអោយជូនស្រីៗទៅផ្ទះត្រឡប់មកវិញត្រូវជនមិនស្គាល់មុខមួយក្រុមស្ទាក់វ៉ៃ ស្មានថាចោរប្លន់

0
186

 

 

 

 

ភ្នំពេញ ៖យុវជនមួយក្រុមមានគ្នាប្រុសស្រីសរុប៧នាក់ មកពីភ្ជាប់ពាក្យមិត្តភក្តិនៅស្រុកឱរ៉ាល់ទាំងយប់ ហើយបានជូនស្រីៗ២នាក់ទៅបន្ទប់ជួលនៅក្រោយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណៈចេញមកវិញបានពាក់កណ្តាលផ្លូវក៏មានជនមិនស្គាល់មុខមួយក្រុមមានគ្នាជាង១០នាក់ ស្ទាក់វាយមកលើក្រុមយុវជននិងម៉ូតូខូចខាតមួយគ្រឿង។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង ១និង០០នាទីឈានចូលថ្ងៃទី៣ ខែមេសាឆ្នាំ​២០១៧ ស្ថិតក្នុងភូមិស្ងួនពេជ្យ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះម្នាក់ត្រូវគេវាយរត់ចោលម៉ូតូបណ្តាលអោយម៉ូតូខូតខាតនិងជាម្ចាស់ម៉ូតូមានឈ្មោះ វិន ទូច អាយុ២០ឆ្នាំស្នាក់​នៅ​ភូមិដីឆ្នាំ ឃុំ ហង្សច្រណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជិះម៉ាកហុងដារឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BE-8334។

តាមការរៀបរាប់ពីជនរងគ្រោះបានឲដឹងថា នៅមុនពេលកើតហេតុ មានកម្មវិធីភ្ជាក់ពាក្យមិត្តិភក្តិនៅក្នុងភូមិ ដីឆ្នាំឃុំហង្ស​ច្រណំ ស្រុកឱរ៉ាល់។លុះដល់ម៉ោងចប់ប្រហែលម៉ោងជាង១០យប់ថ្ងៃទី២ ខែ​មេសា ក៏ម្ចាស់កម្មវិធីពឹងអោយជូនស្រីៗ២នាក់ដែលទៅចូលរួមកម្មវិធីភ្ជាប់ពាក្យមកផ្ទះជួលវិញនៅភូមិ​ស្ងួនពេជ្យក្រោយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញសង្កាត់កន្ទោក ដោយពួកប្រុសចំនួន៥នាក់ជិះម៉ូតូ៥គ្រឿងនិងឌុបស្រី២នាក់ទៀតសរុប៧នាក់ ខណៈ​ដែល​ជូនទៅដល់ហើយ ចេញមកវិញ បានបន្តិចក៏លេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៥ទៅ៦គ្រឿងប្រដាប់ដោយដាវនិងដំបងចេញមកវាយលើក្រុមគេ៥នាក់ មាន៤នាក់ជិះម៉ូតូគេចបាត់អស់នៅសល់តែរូបគេម្នាក់ឯង ក៏ផ្តួលម៉ូតូរត់យកប្រាស់អាយុ រហូតមកដល់ក្លោងទ្វារមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជួបសនិ្តសុខយាម ក៏រាយការណ៍តាមដំណើរ បន្ទាប់មកសន្តិសុខបានទូរស័ព្ទសមត្ថកិច្ចមូលដ្ឋាន។

ក្រោយមកប៉ូលីសមូលដ្ឋានបានទៅដល់សួរនាំសាច់រឿងចប់ ជនរងគ្រោះបានសុំអោយសមត្ថកិច្ចជូនទៅរកម៉ូតូរបស់គេវិញដែលគេរត់ចោលនៅ​កន្លែង​កើតហេតុ។​បន្ទាប់​មក​ក៏ឃើញម៉ូតូរបស់គេដេកដួលនៅលើផ្លូវរងការខូតខាតយ៉ាងតំណំ។
ក្រោយ​ពី​កើតហេតុ​ជនរងគ្រោះបានសំពះអគុណ​កម្លាំង​នគរបាល​មូលដ្ឋាន​ទើបគេលើកម៉ូតូជិះទៅស្រុកវិញ​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here