ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២​ចាប់​ឃាត់​ខ្លួន​

 

 

 

 
ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រងគ្រោះ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១៩:២០នាទី​យប់​ថ្ងៃ​ទី​២ខែ​មេសា​ឆ្នាំ​២០១៧​ស្ថិត​នៅចំណុចមុខផ្ទះលេខ៨៦ ផ្លូវលេខ៣១៣ ក្រុមទី៣៧ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យឈ្មោះ ងិន សុខលី ហៅ លី ភេទ​ប្រុស​អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅ២៧៦កា ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។ ចំណែនជនរងគ្រោះឈ្មោះ ស៊ឹម វណ្ណៈ ភេទស្រី អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនអាជីណូម៉ូតុ ស្នាក់នៅផ្ទះលេខ៧ហ្សេត ផ្លូវលេខ៣៦០ សង្កាត់បឹង កេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ គេ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Today ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO7335ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​313ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​ប្រទះឃើញ​ជន​សង្ស័យ​ចំនួន​៤នាក់​ជិះ​ម៉ូតូ​២គ្រឿង​ម៉ាក​ហុង​ដា​ សេ​១២៥​ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GG-9715 មានលេខ តួនិងលេខម៉ាស៊ីន9707954​និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​សេ​១២៥​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​ ជិះ​មក​ក្បែរ​រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រងគ្រោះ​ពីក្រោយ​ ធ្វើ​ឲ្យយដាច់ខ្សែកាបូប។​  រួច​ជនរងគ្រោះបានចាប់ ទាញយកកាបូបនោះវិញ បណ្តាលឲ្យដួលម៉ូតូទាំង អស់គ្នា។ពេលនោះមានការអន្តរាគមន៏ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២ដែល​កំពុង​ជិះ​ម៉ូតូ​ដើរ​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះឃើញ​ចាប់​ឃាត់ខ្លួនជនសង្ស័យម្នាក់​ ចំណែកជនសង្ស័យ០៣នាក់ទៀតបានជិះម៉ូតូ គេចខ្លួនបាត់ ។
បច្ចុប្បន្ននេះ​ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕​សារ៉េត​

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *