ចូលក្លឹបផឹកស៊ីមើលមុខឌឺដងដាក់គ្នាចេញមកវិញជិះម៉ូតូដេញកាប់គ្នាជ្រុលចង្កូតបុកចូលផ្ទះបុណ្យរបួសធ្ងន់០៤នាក់

 

 

 

ខេត្តកណ្តាល ៖ក្មេងស្ទាវចំនួន០៤នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីនាំគ្នាចូលក្លឹបផឹកស៊ីបានមើលមុខឌឺដងដាក់គ្នានៅក្នុងក្លឹបឈ្មោះ Top club រួចក៏ធ្វើដំណើរត្រឡប់ចេញមកផ្ទះវិញ ក៏ស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយក្រុមទៀតជិះម៉ូតូប្រមាណជាង១០ម៉ូតូ ប្រដាប់ដោយដំថ្ម ខ្សែក្រវាត់ និងដាវស៉ាំម៉ារ៉ៃបានដេញកាប់ រហូតធ្វើអោយភាគីខាងជនរងគ្រោះបើកម៉ូតូរត់គេចទៅបុកចូលផ្ទះបុណ្យ បណ្តាលអោយដួលបោកខ្ទប់របួសធ្ងន់សន្លប់ស្តូកស្តឹងនៅនិងកន្លែងកើតហេតុ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះកាត់ដេរយីហោសោភ័ណ្ឌ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

តាមប្រភព​ពត៌មាន​ពី​មិត្តភក្ត្រ័ជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះទី០១ឈ្មោះ ភារិន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ទី០២ឈ្មោះ វីរះ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិពុធស ឃុំពុធស្រុបាទី ខេត្តតាកែវ ទី០៣ឈ្មោះយី ទ្រីផានុះ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំសៀមរៀម ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល និងទី០៤ឈ្មោះ តុង ហេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប៊ុនណា ឃុំប៊ុនណា ស្រុកកណ្តាលស្ទឹង ។ អ្នកទាំងបួននាក់មានមុខរបរកម្មកររោងចក្រ។

តាមប្រភព​ពត៌មាន​ពី​លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅបានអោយ​ដឹង​ថា​ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១១និង២៩នាទី អោយដឹងថា លោកបានទទួលរឿងហេតុនេះជារឿងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្តោះ មិនដឹងថា ជារឿងហិង្សាដេញកាប់គ្នាទេ ពាក់ពន្ធ័រឿងព្រហ្មទណ្ឌ័សោះ ។ លោកអធិការបានបន្តរទៀតថា មកដល់ពេលនេះខាងជនរងគ្រោះក៏អត់ឃើញមកដាក់ពាក្យបណ្តឹងដែរ។ ហើយខាងជនរងគ្រោះទាំងអស់នៅសង្គ្រោះមន្ទីរពេទ្យនៅឡើយ ។ លោកបានបន្ថែមទៀតថា បើរឿងនេះជារឿងដេញកាប់គ្នា ជារឿងរបស់ព្រហ្មទណ្ឌ័ លោកនិងអោយខាងជំនាញចុះទៅកន្លែងកើតហេតុដើម្បីធ្វើកំណត់ហេតុ ស្រាវជ្រាវរកមុខក្រុមជនបង្ករមកចាត់ការតាមនីតិវិធីច្បាប់។

តាមប្រភព​ពត៌មាន​ពី​នៅក្បែរកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុពូកគាត់ឃើញក្រុមក្មេងស្ទាវចំនួន០២ក្រុមជិះម៉ូតូជិត២០គ្រឿង ប្រដាប់ដោយដុំថ្ម ខ្សែក្រវ៉ាត់ និងដាវស៉ាំម៉ារ៉ៃបានស្រែកដេញកាប់គ្នា ពេលមកដល់កន្លែងផ្ទះបុណ្យ ស្រាប់តែមានម៉ូតូពីគ្រឿងម៉ាក SUZUKI NEX ធុន១១០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AD-1347 និងម៉ូតូមួយទៀតម៉ាកSUZUKI NEX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CX-5110 បានជ្រុលចង្កូតទៅបុកចូលរោងបុណ្យ បណ្តាលអោយអ្នកបើកម៉ូតូនិងអ្នកជិះពីក្រោយចំនួន០៤នាក់ បានរងរបូសបែកក្បាល និងស្នាមគប់ វាយនិងខ្សែក្រវ៉ាត់ របួសជាច្រើនកន្លែងសន្លប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ ចំណែកឯក្រុមភាគីដែលបង្ករហិង្សានោះ បាននាំគ្នាជិះម៉ូតូស្រែក រោទ៍​លឺៗ ជិះគេចខ្លួនដោយសុវត្ថិភាព។

តាមប្រភព​ដដែល​ពីមិត្តភក្ត្រ័របស់ជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុពួកគេបាននាំគ្នាចូលក្លឹបផឹកស៊ីឈ្មោះ Top club នៅម្តុំបឹងត្របែក ហើយមួយសន្ទុះក៏លេចមុខក្រុមបង្ករមានគ្នាជាង២០នាក់ បានចូលផឹកស៊ី ក៏មានការឌឺដងដាក់គ្នានៅក្នុងក្លឹប រួចក៏ធ្វើដំណើរត្រឡប់ចេញមកផ្ទះវិញ ក៏ស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូប្រមាណជាង១០ម៉ូតូ ប្រដាប់ដោយដំថ្ម ខ្សែក្រវាត់ និងដាវស៉ាំម៉ារ៉ៃបានដេញកាប់ទៅលើពួកគេ ទើបពួកគេបើកម៉ូតូរត់គេចខ្លួន ជ្រុលចង្កូតទៅបុកចូលរោងបុណ្យបណ្តាលអោយរងរបួសធ្ងន់។ ហើយភ្លាមៗសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ និងជួយយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យជយ័ជំនះ តែដោយសាររបួសធ្ងន់ពេក ទើបគ្រួពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្តបន្តរទៀត៕សុរិយា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *