ទៅពិធី​មង្គលការ​បង​ប្អូន​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ចូល​បន្ទប់​ដេក​ជាមួយ​ប្រពន្ធ​កូន​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ស្លាប់​បាត់​

 

 

 

 
ខេត្តកណ្ដាល​៖​ យំ​សោក​បោក​ខ្លួន​ស្តាយ​ស្រណោះ​ស្វាមី​ ខណៈ​ដែល​ទៅ​ពិធី​មង្គលការ​បង​ប្អូន​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ចូល​បន្ទប់​ដេក​ជាមួយ​ប្រពន្ធ​កូន​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ស្លាប់​បាត់​បង់​ជីវិត​ស្រស់​ៗ​នៅ​និង​ភ្នែក​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​២:០០នាទី​យប់​ថ្ងៃ​ទី​៣ខែ​មេសា​ឆ្នាំ​២០១៧ស្ថិត​នៅភូមិជន្លឹង​ ឃុំ‌​រកាជន្លឹង​ ស្រុក​‌ខ្សាច់កណ្តាល ខេត្ត‌កណ្ដាល‌ ។
​ជនរងគ្រោះ‌ឈ្មោះ‌​ យោន យាង​ ភេទ‌​ប្រុស អាយុ ​៤០ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ‌សាសនា‌​ ព្រះ‌ពុទ្ធ​ មុខរបរ​ កសិករ សព្វ‌ថ្ងៃ‌នៅភូមិ.ឃុំ‌កើត‌​ ហេតុ‌(ស្លាប់‌)។ចំណែក​ឯ​ប្រពន្ធឈ្មោះ រ៉ន រ៉ាន អាយុ​ ៣៩ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ​ឃុំ​កើតហេតុ​ ព្រម​ទាំង​មានកូន ០២នាក់ស្រី ០១នាក់ប្រុស ០១នាក់។
តាមប្រភព​ពត៌មាន​ពី​ប្រពន្ធ​របស់​ជន​រងគ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ថ្ងៃទី០២.០៤.២០១៧ វេលាម៉ោង១៨.០០នាទីល្ងាច​ជនរងគ្រោះបានទៅចូលរួមមង្គលការនៅភូមិតាំងឫស្សី ឃុំរកាជន្លឹងដល់វេលាម៉ោង២១.០០នាទីយប់​ជនរងគ្រោះក៏ត្រឡប់មកដល់ផ្ទះវិញហើយក៏ចូលដេកជាមួយប្រពន្ធកូនដូចធម្មតា។រហូត​ដល់វេលាម៉ោង ២.០០នាទីយប់​ឈានចូលថ្ងៃទី០៣.០៤.២០១៧ ខ្លួន​បានភ្ញាក់ពីដេកហើយហៅជនរងគ្រោះឱ្យងើបតែជនរងគ្រោះមិនភ្ញាក់។បន្ទាប់មកប្រពន្ធក៏ស្រែកឆោឡោហៅបងប្អូនមកជួយ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ។
ក្រោយ​ពី​កើតហេតុ​កម្លាំងនគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច័យ​ពិនិត្យដោយហ្មត់ចត់​ និង​មានការចូលរួមពីគ្រូពេទ្យ​ មេភូមិ​ ក្រុមប្រឹក្សាឃុំសាក​សពពុំ‌មាន‌ស្លាក‌ស្នាម‌អ្វី‌គួរ‌ឲ្យ‌កត់‌សំគាល់‌ឡើយ‌គឺ‌ពិត‌ជាស្លាប់ដោយ‌សារខ្យល់គ។
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *