ស្រវឹង​ស្រា​បើក​រថយន្ត​បុក​ម៉ូតូ​ពី​ក្រោយ​បណ្ដាល​ឲ្យ​ដួល​ហើយ​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​

 

 

 

 
ខេត្តកណ្ដាល​៖​ បុរស​ម្នាក់​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ផឹក​ស្រា​ស្រវឹង​បើក​រថយន្ត​បុក​ម៉ូតូ​ពី​ក្រោយ​បណ្ដាល​ឲ្យ​ដួល​ហើយ​កិន​ពី​លើ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១៥:០០នាទី​រសៀល​ថ្ងៃទី​៣ខែ​មិនា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១ក្នុង​ភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
តាម​ប្រភព​ព័ត៌មាន​ពី​លោកវរៈ​សេនីយ៍​ឯក​ សេង​ សុជាតិ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ​និយាយ​ថា​ ឃើញ​មានរថយន្តម៉ាកហុិនយ៉ាងដាយ ពណ៌​ខៀវ ផ្លាកលេខភ្នំពេញ3B-1377 បើកបរដោយឈ្មោះ លីវ សុផាត ភេទប្រុស អាយុ២៦ឆ្នាំជនជាតិវៀតណាម​មុខរបរៈបើកបររថយន្ត មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញនិង​អ្នក​ រួមដំណើរ​ម្នាក់​ទៀត​ឈ្មោះលីវ វណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំជនជាតិវៀតណាមធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១​ក្នុងទិសដៅពីជើងមកត្បូង។លុះពេលមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយនិងម៉ូតូជន​រងគ្រោះ​ម៉ាកហុងដា​៩០(គុបជ្រុង)បើកបរដោយឈ្មោះហេង វ៉ាន់ថា ភេទស្រី អាយុ២៩ឆ្នាំមុខរបរៈលក់ដូរ(មិនពាក់មួកសុវត្តភាព)មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល​ខណៈ​ដែល​ធ្វើ​ដំណើរ​ស្របទិសគ្នាបណ្ដាលអោយដួលម៉ូតូហើយត្រូវរថយន្តបង្ក​ហេតុ​កិនស្លាប់នៅនិងកន្លែងកើតហេតុ។ ភ្លាមនោះអ្នកបើកបររថយន្តបង្ក​ហេតុ​ព្យាយាម​បើកគេចខ្លួនត្រូវកម្លាំងនគរ​បាល​អន្តរាគមន៍ស្រុកនិងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ​នាំ​គ្នា​ ឃាត់បាននៅខាងមុខប៉ុស្តិ៍នគរបាលក្រាំងយ៉ូវទាំងរថយន្តទាំងអ្នកបើកបរ យកមកអធិការដ្ឋាននគរបាលស្រុកស្អាង​ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។​បន្ទាប់​មក​កម្លាំង​នគរបាល​អធិការ​ដ្ឋាន​ធ្វើ​ការ​សាកសួរព្រម​ទាំង​វាស់ជាតិអាកុលអ្នកបើកបររថយន្តឃើញមានកំរិតជាតិអាកុលចំនួន ០,៤៨មីលីក្រាមក្នុងមួយលីត្រខ្យល់។ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង។
បច្ចប្បន្នៈអ្នកបើកបររថយន្តត្រូវបាន​លោក​ព្រះរាជអាជ្ញា លាវ ស្រេង អនុញ្ញាត្តិអោយឃាត់ខ្លួនជា​បណ្ដោះ​អាសន្ន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *