ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានចុះបង្ក្រាបដល់ផ្ទះសំណាក់មួយកន្លែងយីហោ «បឹងកម្សាន្ត» ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ និង៣០នាទី ព្រឹកថ្ងៃទី៤ ខែវិច្ឆោា ២០១៦ ក្រោយពីឃាត់នារីម្នាក់កំពុងចែកចាយគ្រឿងញៀននៅទីនោះ ហើយឈានដល់ចាប់បានបក្ខពួក៣នាក់ទៀត កំពុងស្នាក់នៅក្នុងសំណាក់ខាងលើ ។
មន្រី្តនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ក្នុងនោះស្រី២នាក់ ១-ឈ្មោះសុខ ណាវី ភេទស្រី អាយុ២៧ឆ្នាំ (មុខសញ្ញាចាប់ខ្លួនមុនគេ)។ ចំណែក៣នាក់ទៀតចាប់ក្រោយ ១-ឈ្មោះស្មាន តូនី ភេទប្រុស អាយុ៣០ឆ្នាំ ២-ឈ្មោះផាន់ ចាន់នី ភេទស្រី អាយុ៣៣ឆ្នាំ និង៣-ឈ្មោះអ៊ួង ចិន្តា ភេទប្រុស អាយុ២២ឆ្នាំ កំពុងសម្ងំ ។
ប្រភពបន្តថា មុនពេលចាប់ក្រុមជនសង្ស័យទាំងនេះ គឺនារីម្នាក់ឈ្មោះសុខ ណាវី កំពុងចែកចាយគ្រឿងញៀននៅក្បែរផ្ទះសំណាក់នោះ ក៏ត្រូវកម្លាំងដឹងទាន់ចាប់ខ្លួនតែម្តង ទើបឈានដល់ឆែកឆេរក្នុងផ្ទះសំណាក់យីហោ បឹងកន្សែង ហើយឃាត់ខ្លួន៣នាក់ទៀតតែម្តង។
ជាមួយនេះដែរកម្លាំងនគរបាលខណ្ឌឫស្សីកែវនៅបានដកហូតបានថ្នាំញៀនចំនួនសរុប៣៤២កញ្ចប់ (កញ្ចប់ធំមាន៤), ទុយោ១ និងសម្ភារសម្រាប់វេចខ្ចប់ទៀតផង ហើយកំពុងកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ អូន ធួក
