


ភ្នំពេញ ៖ចោរលួចគាស់បន្ទប់សកម្ម ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលគេមិននៅផ្ទះចូលគាស់យកទ្រព្យអស់ ជនរងគ្រោះប្តឹងម្ចាស់ផ្ទះឆែកឆេបន្ទប់ជនសង្ស័យរកឃើញទ្រព្យសម្បត្តិរបស់ខ្លួន។ហេតុការណ៍នេះបង្កអោយភ្ញាក់ផ្អើលកាលវេលាម៉ោង ៩នឹង៣០នាទីយប់ថ្ងៃទី៣ខែមេសា ឆ្នាំ២០១៧ស្ថិតនៅភូមិចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ហៀប សុភ័ក្តអាយុ ១៩ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិកើតហេតុខាង លើ មានស្រុកកំណើតនៅភូមិ តាពៀច ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ចំណែកឯជនរងគ្រោះទី១-ឈ្មោះ ផែន ភុនភេទប្រុស អាយុ ២២ ឆ្នាំមុខរបរបកប្រែភាសាចិន ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ បាត់ខ្សែកចំនួន៥ជី(មាស)បាត់។ជនរងគ្រោះទី២- ឈ្មោះ ទន វាសនាភេទស្រីអាយុ២៥មុខរបរកម្មកររោងចក្រ កងដៃនឹងចិញ្ជៀន ២វង់(ប្លាកទីន) រកឃើញវិញ ។
ជនរងគ្រោះទី៣ឈ្មោះម៉ម សុម៉ាលីនភេទស្រីអាយុ ២៩ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជិតគ្នា។
តាមប្រភពពត៌មានពីលោក ប៉ាល់ តារាមុខរបរនគបាល ជាម្ចាស់ផ្ទះបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះ២បន្ទប់ បានមកប្រាប់គាត់ថា មានជនសង្ស័យមកលួចគាស់បន្ទប់ចំនួន២ដែលនៅជិតៗគ្នា ។ដោយបន្ទប់មួយលួចលុយអស់ចំនួន៣៨ម៉ឺនរៀលនឹងបន្ទប់មួយទៀតអស់គ្រឿងអាលង្គារមួយចំនួនមាន-(ខ្សែកមាស១ខ្សែតំលៃ៥ជី ចិញ្ជៀនប្លាកទីន ២វង នឹងគ្រឿងកាឡៃ មានកងដៃនឹងខ្សែក)។បន្ទាប់មកមានកាសង្ស័យបុរស់ម្នាកដោយនៅផ្ទះជារៀងរាល់ថ្ងៃហើយនាក់មើលកាខុសត្រូវ ជានាក់លក់អីវ៉ាន់ដោយមានការសង្ស័យដែរឃើញជនសង្ស័យចាយលុយក្រដាស់ប្រាក់២មុឺនរៀលសុទ្ធតែថ្មីៗធ្លាប់សព្វដងមិនដែលចាយលុយអញ្ចឹងទេ។បន្ទាប់មក ជនរងគ្រោះព្រមទាំងម្ចាស់ផ្ទះជួលបានទៅសុំឆែកឆេបន្ទុប់ជួលជនសង្ស័យ ដោយឃើញ គ្រឿងអាលង្គារបស់ជនរងគ្រោះមួយចំនួន ដោយ មាស៥ជីយកទៅលក់បាត់នឹងលុយ៣៨មុឺនរៀលចាយជិតអស់។ភ្លាមៗនោះដែរម្ចាស់ផ្ទះបានប្តឹងសមត្ថកិច្ចមកភ្លាមៗហើយនាំជនសង្ស័យយកទៅប៉ុសិ្ត៍ដើម្បីសាក់សួរ។
ក្រោយពេលកើតហេតុជនសង្ស័យម្នាក់ខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕សារ៉េត