ក្រឡាប់ឡានដឹកស៊ីម៉ង់ង៍ស្លាប់២នាក់ របួស៥នាក់

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយ បានកើតឡើង បន្ទាប់ពីរថយន្តដឹកស៊ីម៉ង់ត៍រួមដំណើរដោយមនុស្សចំនួន៧នាក់ជិះលើរថយន្ត ចុះចំណោត បណ្តាលឲ្យក្រឡាប់ដាច់កង់ ខូចខ្ទេចមើលលែងយល់និងបណ្តាលឲ្យបុរស២នាក់បងប្អូនត្រូវស៊ីម៉ង់ត៍សង្កត់ពីលើស្លាប់យ៉ាងអាណោចអាធ័ម ចំណែកមនុស្ស៥នាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង ប្រហែលម៉ោង៤ព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខវត្តភ្នំព្រឹក ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយមកដល់ពេលនេះសមត្ថកិច្ចកំពុងជួយអន្តរាគមន៍នៅឡើយ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *