កម្លាំង​អន្តរាគមន៍ខណ្ឌពោធិសែនជ័យល្បាតការពារក្នុងមូលដ្ឋាន ឃាត់យុវជនម្នាក់ ដកហូតថ្នាំម៉ាទឹកកក៥កញ្ចប់តូច

0
264

 

 

 

 

ភ្នំពេញ៖ យុវជនម្នាក់រួមនិងថ្នាំញៀនម៉ាទឹកកកចំនួន៥កញ្ចប់ថង់តូច ត្រូវបានកំលាំងអន្តរាគមន៍ពិសេសខណ្ឌពោធិសែនជ័យល្បាតការពារក្នុងមូលដ្ឋានប្រទះឃើញសង្ស័យឃាត់ឆែកឆេរ រកឃើញនៅនឹងខ្លួន។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ០៥ ខែ​មេសា ឆ្នាំ​២០១៧ នៅមុខក្លឹប ម៊ីតណយ៍ តាម​បណ្ដោយ​ផ្លូវវេងស្រេង ក្នុង​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ជនសង្ស័យ ឈ្មោះ សួន យ៉ា ហៅអាង៉ោល អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់៣ដុល្លា (នៅជាប្រចាំ )ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ
វត្ថុតាងដកហូត៖ថ្នាំម្ស៉ៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់ថង់តូច។
​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​អន្តរាគមន៍​ម្នាក់​បាន​លួច​បង្ហើប​អោយ​ដឹងថាមុនពេលកើតហេតុ កំលាំងបានល្បាតការពារនៅក្នុងមូលដ្ឋានជាពិសេសចំណុចតំបន់ក្លឹបកំសាន្ត លុះមកចំណុចមុខក្លឹប ម៊ីតណាយ៍ ក៏ប្រទះឃើញជនសង្ស័យ ដោយកំលាំងមានការសង្ស័យក៏ហៅឃាត់សួរនាំនិងធ្វើការឆែកឆេរ ក៏ឃើញថ្នាំញៀនម្ស៉ៅក្រាមពណ៍សថ្លា ម៉ាទឹកកកចំនួន៥កញ្ចប់ថង់តូច ក៏ឃាត់ខ្លូនតែម្តង។
តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យបាន​និយាយ​ថាថ្នាំទាំងនេះខ្លួនទិញមកក្នុងមួយកញ្ចប់១ម៊ឺនរៀល ហើយលក់វិញ១កញ្ចប់២ម៊ឺនរៀន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកំលាំងអន្តរាគមន៍បញ្ចូនមកកាន់ផ្នែកជំនាញខណ្ឌដើម្បីសាកសួរ កសាងសុំណំរឿងចាត់ការតាមនិតិវិធីច្បាប់៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here