អ្នករត់តាក់ស៊ី កំពត-ភ្នំពេញ ត្រូូវចោរសម្លាប់ប្លន់យករថយន្ត ឃើញសពរុំនឹងប្លាស្ទិកទាល់តែស្អុយ

កំពត៖បុរសរងគ្រោះជាអ្នករត់តាក់ស៊ី ពីកំពត-ភ្នំពេញ ម្នាក់ ត្រូវក្រុមចោរសម្លាប់ប្លន់យករថយន្តទៅបាត់ ទើបបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បន្ទាប់ពីប្រទះឃើញសពគេរុំនិងថង់ប្លាស្ទិកហើមស្អុយយកទៅបោះចោលតាមព្រៃ។ %e1%9e%80%e1%9f%86%e1%9e%96%e1%9e%8f%e1%9f%a2%e1%9f%a2
សមត្ថកិច្ចឲ្យដឹងថា សពបុរសដែលគេប្រទះឃើញនេះ មានឈ្មោះ ឃឹម នី ហៅលក អាយុ២៨ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ីពីកំពត-ភ្នំពេញ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។សម្ភារៈដែលបាត់បង់ គឺរថយន្ដម៉ាក Camry ហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2C-9811។
ក្រុមគ្រួសារសព បានប្រាប់សមត្ថកិច្ចថា កូនរបស់គាត់រត់តាក់ស៊ីរាល់ថ្ងៃ ប៉ុន្ដែ២-៣ថ្ងៃមុន ជនរងគ្រោះទូរសព្ទ័ប្រាប់ថា មកដល់កំពតវិញ និងដឹកម៉ូយទៅភ្នំពេញវិញ (ថ្ងៃតែមួយ) លុះចេញទៅវិញ គឺបាត់មិនឃើញចូលផ្ទះទេ ហើយទូរស័ព្ទតេចូលតែមិនលើក ដោយគាត់ (ឪពុកម្ដាយ) ស្មានតែជនរងគ្រោះ ទៅជួបអតីតប្រពន្ធដែលលែងលះគ្នាជាង១ឆ្នាំហើយ នៅឯខេត្តព្រៃវែង ទើបពួកគាត់មិនចាប់អារម្មណ៍ ផ្ទុយទៅវិញបែរជាគេសម្លាប់យករថយន្តទៅវិញ  ៕ កុសល

Leave a Reply

Your email address will not be published. Required fields are marked *