បុរសម្នាក់ត្រូូវគេសម្លាប់កប់ក្នុងភក់ ប្លន់យកម៉ូតូ

កណ្តាល:  មានករណីសង្ស័យជាអំពើឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចដីឡូត៍ជាប់ផ្លូវជាតិលេខ២១B ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡុង សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅភូមិឈើទាលភ្លោះ ឃុំព្រៃពួក ស្រុកគីរីវង្ស ខេត្តតាកែវ។ សមត្ថកិច្ចដកហូតបានវត្ថុតាង ស្បែកជើងស៊កចំនួន១គូ ១ចំហៀង, មួកសុវត្ថិភាពចំនួន២, មួកកាតិប១, ទូរសព្ទដៃចំនួន២គ្រឿង អិនចុចពិល១ណូគា១,កាបូបដៃចំនួន១,កាតគ្រីម៉ូតូ១សន្លឹក, អត្តសញ្ញាណប័ណ្ណ១សន្លឹ(រលប់អក្សរ) និងសម្ភារ:បាត់បង់ម៉ូតូ១គ្រឿងម៉ាកសេ១២៥ ស៊េរី០១៤ ពណ៌ខ្មៅ មិនចាំស្លាកលេខ រួចយកទៅរក្សាទុកដើម្បីស្រាវជា្រវ ។

ជនរងគ្រោះត្រូវជនសង្ស័យវាយសម្លាប់នៅក្នុងទឹកថ្លុកជាប់ផ្លូវជាតិលេខ២១B រួចជិះម៉ូតូចេញទៅបាត់តែម្តង។

សាក្សីម្នាក់មានផ្ទះនៅជិតកន្លែងកើតហេតុបាននិយាយប្រាប់សមត្ថកិច្ចថា នៅវេលាកើតហេតុខាងលើ គាត់បានឮសំឡេងមនុស្សវាយគ្នានៅមុខផ្ទះរបស់គាត់ ហើយស្រែកអូយៗជួយផងៗ ទើបគាត់ភ្ញាក់ក្រោកមើលតាមចន្លោះទ្វារផ្ទះឃើញមនុស្សប្រុស២នាក់វាយគ្នា មើលតាមចំណាំងភ្លើងឡាន លុះបានប្រហែលជា១០នាទីក៍លែងឮសំឡេងមនុស្សស្រែក ហើយក៍ឃើញមនុស្សម្នាក់ដើរមកយកម៉ូតូជិះចេញទៅបាត់តែម្ដង តែមិនដឹងថាមានមនុស្សស្លាប់ទេ ដែលករណីសមត្ថកិច្ចសង្ស័យថា ជាអំពើប្លន់ម៉ូតូ៕ សំបូរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *