បែកថ្នាំ រត់ចូលហាងគ្រឿងសមុទ្របម្រុងសម្លាប់ខ្លួន

ភ្នំពេញ ៖យុវជន​បែក​ថ្នាំម្នាក់ឈ្មោះ ទូច ហុច អាយុ​២២​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​​បាន​កាន់​កាំបិត​រត់​ពេញ​ផ្លូវ​រួច​ហើយ​បាន​រត់​ចូល​ទៅ​សម្ងំ​ក្នុង​បន្ទប់ទឹក​របស់​ហាង​លក់​គ្រឿង​សមុទ្រ​ជាង​មួយ​ម៉ោង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១៥៤ នៅ​ចំណុច​ហាង​លក់គ្រឿង​សមុទ្រ​យីហោ​អយ​ស្ទ័​រ​ហៅ​ស៍ ស្ថិត​នៅ​ជិត​រោង​កុនលុ​ច្ស ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​ ។

​ម្ចាស់​ហាង​​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​កំពុង​តែ​បើកហាង​លក់ដូរ​បាន​មួយសន្ទុះ​ក្រោយមក​មិនដឹង​ថា បុរស​ម្នាក់​នេះមកពីណាបាន​រត់​សំដៅ​ចូល​ទៅ​ក្នុង​ហាង​របស់​គាត់​ដោយ​កាន់​កាំបិត​បុ័ងតោ​មក​ជាមួយ​ហើយ​រត់​ចូល​ទៅ​សម្ងំ​ក្នុង​បន្ទប់ទឹក​ជាង​១​ម៉ោង ទាល់តែ​សមត្ថកិច្ច​លួងលោម​ទើប​ព្រម​ចេញ​មក​ខាងក្រៅ​សមត្ថកិច្ច​បាន​សួរ​ថា ម៉េច​បានជា​ចង់​សម្លាប់​ខ្លួន ត្រូវ​បាន​បុរស​បែក​ថ្នាំ​នោះ​ប្រាប់​ថា រូបគេ​ចង់ទៅ​បួស​ជា​ព្រះសង្ឃ​អត់​នរណា​ជួន​ទៅ​បួស ។ ក្រោយ​ពេល​កើតហេតុ​បុរស​ដែល​បែក​ថ្នាំ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ដើម្បី​រង​ចាំ​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរ​អប់រំ ណែនាំបន្ត ៕  អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *