អស់​ស្ទះ​!​ប្រពន្ធលោកមេភូមិចាញ់ល្បែងយករថយន្តទៅបញ្ចាំត្រូវប្ដីឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ

 

 

 

 

ភ្នំពេញ៖ ស្រ្តីម្នាក់ដែលគេស្គាល់ថា ជា​ប្រពន្ធគ្រប់​លក្ខណ៍​របស់លោកហេង មេភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបានលេងល្បែងចាញ់ អស់លុយ​ពី​ខ្លួន​ រហូតជំពាក់គេទៀត ក៏បានយករថយន្ត១គ្រឿងម៉ាក់ហាយលែនឌឺរ ទៅដាក់បញ្ចាំ ក្នុងតម្លៃ៦ពាន់ដុល្លារដើម្បី យកលុយទៅលេងល្បែងស្ដារដើម ប៉ុន្តែបែរជារឹតតែចាញ់ថែមទៀត រហូតគ្មានលុយទៅលស់យករថយន្តមក វិញក៏ត្រូវបានបុរសជាប្ដី ឃាត់ខ្លួនប្រគល់ឲ្យនគរបាល ធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលចោមចៅ។ហេតុការណ៍​នេះ​បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧​ស្ថិតនៅ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​បង្ហើបប្រាប់អោយបានដឹងថាស្រ្តីរូបនេះឈ្មោះធា អាយុ៣២ឆ្នាំមានកូន៣នាក់ ជាប្រពន្ធលោក លឹម សម្បត្តិ ហៅហេង មេភូមិព្រៃព្រីង១ មានទីលំនៅក្នុងភូមិព្រៃព្រីខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានយករថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ទៅដាក់បញ្ចាំនៅកាស៊ីណូណាហ្គា ក្នុងតម្លៃ៦ពាន់ដុល្លារ បន្ទាប់ពីលេង ល្បែងបៀរនៅក្នុងកាស៊ីណូមួយនោះចាញ់អស់គូទខោ។
តាម​សម្ដី​របស់​ស្រ្តីរូបនោះបាននិយាយថា មូលហេតុដែលនាងយករថយន្តទៅបញ្ចាំ គឺព្រោះតែចាញ់ល្បែង នាងបានទៅ លេងល្បែងនៅកាស៊ីណូណាហ្គា។ ប៉ុន្តែមុននឹងទៅលេងល្បែងទីនោះ ដោយសារតែគ្មានលុយចាយគ្រប់គ្រាន់ នាងបានជំពាក់លុយគេ ហើយគ្មានលុយសម្រាប់សងគេ ក៏បានទៅលេងល្បែងក្រែបានលុយសងគេ ប៉ុន្តែមិននឹកស្មានថា កាន់តែលេងកាន់តែចាញ់សោះ រហូតជំពាក់គេថែមទៀត។ ទើបនាងសម្រេចចិត្តយក រថយន្តម៉ាកហាយឡែនឌ័រ ១គ្រឿងទៅដាក់បញ្ចាំយកលុយលេងល្បែងក្នុងបំណងស្ដារដើម តែស្ដារមិនរួច បានចាញ់អស់ រហូតមកដល់ថ្ងៃកើតហេតុទើបត្រូវបានលោកប្ដីឃាត់ខ្លួនប្រគល់ឲ្យនគរបាលបែបនេះតែម្ដង៕ សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *