មេ​ឈ្មួញ ឈើ​ឈ្មោះ កា​ច្រឹប អាង​អំណាច​ប្ដី​ មេ​ប៉ុស្តិ៍​ខ្លាធំ​ជួល​មេការ​ជនជាតិ​យួនមក កាប់បំផ្លាញ​ព្រៃឈើ ដែន​ជម្រក​សត្វ​លំផាត់ គ្មាន​អ្នកណា​ហ៊ាន​ក្អក​

 

 

 

ខេត្ត​រតនគិរី ៖ មេ​ជំនួញ​ឈើ​ជា​ស្ត្រី​ដ៍​ល្បី​ប្រចាំ​ខេត្ត​រតនគីរី ឈ្មោះ​កា​ច្រឹប បានចាប់ផ្ដើម​ក​ក្រើក​ឡើង​វិញ​ហើយ បន្ទាប់​ឈប់​មួយរយៈ​ខ្លី​មក ឥឡូវនេះ​មេ​ជំនួញ​ឈើ​ដ៍​ល្បី​ប្រចាំ​ភូមិភាគ​ឦសាន​ឈ្មោះ កា​ច្រឹប បាន​ប្រមូល​កម្មករ​ជំនាញៗ ខាង​កាប់​បំផ្លាញ​ព្រៃឈើ​មកពីរ​ប្រទេស​វៀតណាម​ម​កី ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត​យ៉ាង​អ​នាធិ​បេត​យ្យ​នៅ់ ពេលនេះ ។​

​តាម​ប្រភព​បានឲ្យដឹងថា មេ​ឈ្មួញ​ឈើ​ដ៍​ល្បីឈ្មោះ វ៉ាន់ ចា​ន្នី (​កា​ច្រឹប​) ប្ដី​ឈ្មោះ មិន ផុន (​ខ្លាធំ​)​មាន​តួនាទី​ជា​មេ​ប៉ុស្តិ៍​ខ្លាធំ ដែល​ប្រើ​អំណាច​ជា​មន្ត្រី​កងកម្លាំង​ដាក់​គ្រឿងចក្រ​និង​កម្មករ​ខ្មែរ​និង​កម្មករ​យួន​ចូល​កាប់​ឈើ់​ស្រុក​អូរយ៉ាដាវ​និង​ស្រុក​លំផាត់​ពេញ​ព្រៃ​សហគមន៍ ។ មាន​បទឧក្រិដ្ឋ​ព្រៃឈើ​សហគមន៍​នៅ​ខេត្ត​រតនគីរី​ចំនួន​ពីរ​ស្រុក​នៅក្នុង​ចំណុច​ព្រៃ​សហគមន៍​អូរ​តាង និង​ព្រៃ​សហគមន៍​អូរ​លាវ កំពុងតែ​រង​ការកាប់បំផ្លាញ​យ៉ាង​រង្គាល​ដោយ​មាន​ការឃុបឃិត​ពី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​លក្ខណះ​ជា​ប្រពន្ធ័ ។​

​តាម​ប្រភព​បាន​ឲ្យ​ទៀត​ថា ឈ្មួញ​ឈើ​ឈ្មោះ ស្រី​កា​ច្រឹប ដែល​មាន​ប្តី​ឈ្មោះ ផុន ជា​នាយ​នគរបាល​ប៉ុស្តិ៍​ច្រក​ខ្លាធំ និង​មេ​វរៈ​៦២៣.៧២៣.៧២៧.​ឈ្មោះ​ងួន​សុ​វណ្ណា​ហៅ​ពួកគេ បាន​ជួល​កម្មករ​មកពី​ប្រទេស​វៀតណាម ជាច្រើន​នាក់ ដែល​ប្រដាប់​ដោយរ​ណា​យន្ត ដែល​មាន​សម្លេង​ស្ងាត់ រួម​ទាំង​គោយន្ត​សម្រាប់​ដឹក​ឈើ​ចេញ​ជា​ច្រើន​គ្រឿង​ទៀត គឺ​ស្ថិតនៅ ចំណុច​អូរ​បោក អូរ​ច្រាប អូរផ្តៅ ក្នុងភូមិ​-​ឃុំ​សមុទ្រ​សេ​ដា​លើ និង​សមុទ្រ​សេ​ដា​ក្រោម ជាពិសេស​ក្រុម​ឈ្មួញ​ឈើ​បានរៀបចំ ឃ្លាំង​សម្រាប់​ស្តុក​ឈើ ដែល​ពួកគេ​បាន​កាប់​លាក់ទុក​នៅ​ទីនោះ​ដើម្បី​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាងរលូន​។​
តាម​ប្រភព​បានឲ្យដឹង​ទៀតថា មេ​ឈ្មួញ​ជួញ​ឈើ​ខុសច្បាប់​ឈ្មោះ កា​ច្រឹប ប្តី​ឈ្មោះ ផុន មេ​ប៉ុស្តិ​ខ្លាធំ គ្រាន់តែ​ជា​កូនជឹង​របស់​ថៅ​យួន​តែប៉ុណ្ណោះ​ដែល​ពួក​យួន​វា​ចង់​បំផ្លាញ​ខ្មែរ​តាមរយះ​ខ្ចីដៃ​កូន​ខ្មែរ​ឬ​សមត្ថកិច្ច​ខ្មែរ​នៅ​តាម​បន្ទាត់​ព្រំ​ខ្មែរ​យួន​យកមក​ធ្វើ​ជា​កូនឩ​ក​ដើម្បី​បំផ្លាញ​ព្រៃឈើ​ស្រុក​ខ្មែរ​អោយ​វិនាស​នៅពេល​ដ៍​ខ្លី​ខាងមុខ ។​​ប្រភព​បន្តទៀតថា ថៅកែ​យួន​បាន​ចំណាយ​លុយ​រាប់សិប​លាន​ដុល្លា​អាមេរិក ដើម្បី​បិទមាត់​បិទ​ភ្នែក​បិទ​ត្រជៀក​សមត្ថកិច្ច​ពាក់​ពន្ធ័​តាមរយះ​មេ​ឈ្មួញ​ឈ្មោះកា​ច្រឹប​ជា​អ្នក​បោះ​មេ​ចែកចាយ​លំដាប់​ខ្ពស់ ។

​មតិ​មហាជន​និយាយ​ថា​មេ​ឈ្មួញ​ឈើ​ឈ្មោះ កា​ច្រឹប​នៅតែ​ឈ​លំដាប់​ជួរមុខ ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ​ព្រោះ​ពួកគេ ដាក់ មេការ​ជា​ជនជាតិ​វៀតណាម សម្រាប់​មើល​ការខុសត្រូវ និង​ដឹកឈើ​ទៅ​លក់​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​ព្រោះ​មេ​ឈ្មួញ​ឈើ​កា​ច្រឹប​មាន​ទិច​និច​ខ្ពស់​ចាត់ចែង​ការងារ​ឲ្យ ឈ្មោះ ឡែ​ប និង​ទុង បាន​ដាក់​គ្រឿងចក្រ​និង​កម្មករ មាន​ទាំង​ខ្មែរ និង​វៀតណាម​ពេញ​ព្រៃ សហគមន៍ ក្នុង​ស្រុក​លំផាត់ បន្ត​ដល់​ស្រុក​អូយ៉ាដាវ ខេត្ត​រតនៈគីរី កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការហាមឃាត់ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ ណាមួយ​នោះ​ឡើយ ។​

​អ្នកតាមដាន​បទល្មើស​ព្រៃឈើ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចាំមើល​ចំណាត់ការ​របស់ លោក ថង សាវុន អ​ភិ បាល​ខេត្ត​រតនគីរី តើ​មាន​វិធានការ​បែបណា ចំពោះ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ស្ថិតនៅ ចំណុច​អូរ​បោក អូរ​ច្រាប អូរផ្តៅ ក្នុងភូមិ​-​ឃុំ​សមុទ្រ​សេ​ដា​លើ និង​សមុទ្រ​សេ​ដា​ក្រោម ដែល​កំពុង​កើតឡើង ។​

​ប្រជាពលរដ្ឋ​ធ្វើការ​រិះ​ថា​លោក​ផុន​និង​លោក​សុ​វណ្ណា​ក្នុងនាម​ជា​កងកម្លាំង​ប្រដាប់អាវុធ​ការពារ​ព្រំដែន​ការពារ​បូរណៈភាព​ទឹកដី​និង​សុខ​សុ​វត្ថ​ភាព​ជូន​ប្រជាពលរដ្ឋ​បែរ​ជា​ទៅ​ប្រព្រឹត្ត​បទល្មើស ព្រៃឈើ​ផ្ទុយ​បទបញ្ជា​កងកម្លាំង​ដែល​ថ្នាក់លើ​ជា​ពិសេស​ប្រឆាំ​បទបញ្ជា​សម្ដេច​តេជោ​ហ៑ុន​សែន​នាយករដ្ឋមន្ត្រីស​ម្ដេច​បាន​បង្កើត​គណះកម្មការ​ទប់ស្កាត់​បង្ក្រាប​បទល្មើ​ស​ធនធានធម្មជាតិ​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើផ្ទ​ប្រទេស​។​​ទោះបី​មាន​បទបញ្ជា​យ៉ាងណា​ក៍ដោយ ក៏​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដោយ​ខ្វះ​ការសហការ​ពី​សមត្ថកិច្ច​ពាក់​ពន្ធ័​ជាពិសេ​សសមត្ថកិច្ច​ជំនាញប​ង្ក្រា​បពួក​បែ​ជា​ចូលរួម​ជាមួយ​អ្នកប្រព្រឹត្ត​បទល្មើស​ទៅវិញ ។

​មេ​ឈ្មូញ​ឈើ​ដ៍មាន​ឥទ្ធិពល​ប្រចាំ​ខេត្ត​រតនគីរី​ឈ្មោះ​កា​ច្រឹប គាត់​ពូកែ​ទំនាក់ទំនង​មិនថាតែ​សមត្ថកិច្ច​ពាក់​ពន្ធ័​នោះ​ទេ​សូម្បី​អ្នកកាសែត​មួយចំនួន​ក៍​ចូល​ខ្លួន​សុំ​ធ្វើ​ជា​បរិ​វ៉ា​អោយ​ដែរ ។​​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា មាន​ស្រី​ម្នាក់​ជា​អ្នកកាសែត​នៅ​អង្គភាព​មួយ​បាន​តាំងខ្លួន​ជា​មេការ​ឲ្យ​មេ​ឈ្មួញ​កា​ច្រឹប​សំរាប​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ទាប​និង​ជាមួយ​អ្នកកាសែត​នៅពេល​ដែល​អ្នកកាសែត​ខ​ល​ទៅ​ចង់​ដឹង​អំពី​ព័ត៏មាន​មុខជំនួញ​រក​ស៊ីបទ​ល្មើស​ព្រៃឈើ​របស់​ចែ​ច្រឹប​បុគ្គល​តាំងខ្លួន​ជា​អ្នកកាសែត​តែងតែ​និយាយ​ពី​នេះ​ពី​នោះ ខុស​ពី​ប្រធានបទ​ស្ត្រី​រូប​តែងតែ​និយាយ​អំពីរ​ប្ដី​ហេង​ស៑យ​របស់​ជា​អ្នកកាសែត​ដែរ ។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ នៅក្នុង​ឱកាស​អបអរ​សាទរ​ពិធី​ជូ​ប​ជុំ​លើក​ទី​១ រវាង​លោកនាយករដ្ឋមន្ត្រី​ហ៑ុន​សែន​ជាមួយ​អ្នកសារព័ត៏មាន​ក្នុង​ស្រុក​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​បាន​មានប្រសាសន៍​យ៉ាង​ច្បាស់​ថា​ធ្វើ​អ្នកកាសែត​ឲ្យចំ​ជា​អ្នកកាសែត​កុំ​ធ្វើ​ខុស​វិជ្ជាជីវៈ​កុំ​កាង​បទល្មើស​កុំ​ដាក់​កុងត្រូល​ឃាត់​ឡាន​យក​លុយ​វា​ខុស​ទៅ​ច្បាប់​អ្នកកាសែត​សម្ដេច​តេ​ជោបាន​បញ្ជា​ឲ្យ​កងកម្លាំង​វៃ​ខ្នោះ​ទៀត​កុំ​លើកលែង​សម្រាប​អ្នកកាសែត​ធ្វើបែបនេះ ។​

​ប្រភព​បាន​បន្តទៀតថា គេ​សង្កេតឃើញ​មាន​ក្រុម​អ្នកកាសែត​មួយចំនួន​បាន​ដើររក​លាភ​សក្កា​រះ​តាម​បណ្ដាល​ខេត្ត តែងតែ​កាង​បទល្មើស​ហើយ​តាំងខ្លួន​ជា​ឯកឧត្តម មេ​កាសែត​ស្រុក​ខ្មែរ ខ្លះទៀត តាំងខ្លួន​ជា​ឯកឧត្តម បណ្ឌិត​កាសែត ងាយស្រួល​បោកប្រាស់​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស និង​ងាយ​បោក​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ ។​​កត្តា​ទាំងអស់​នេះ​មានតែ​ក្រសួង​ព័ត៏មាន​ចាត់​ក្រុមអធិការកិច្ច​ចុះ​ស៊ើបអង្កេត​ករណី​អស់​លោក​មេ​កាសែត​ទាំងអស់​នេះ​ផង បើ​ទុក​ពួកគេ​ដើរ​ធ្វើ​តែ​របៀប​នេះ​ត​ទៅ​តម្លៃ​កាសែត​ស្រុក​ខ្មែរ​រឹត​ស្រុតចុះ​បាត់​តម្លៃ​ជាក់​ជា​មិនខានឡើយ ។​

សូមបញ្ជាក់ថា?សូម្បីតែបទ បញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏មិនអាចធ្វើអីមេឈ្មួញឈើឈ្មោះកាច្រឹបបានដែលទាក់ទងនិងបទល្មើលព្រៃឈើដ៏ក្តៅគគុកនៅក្នុងទឹកដីខេត្តរតនគិរី៕​ សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *