



ភ្នំពេញ ៖ បុរសនារី២នាក់ជាគូរដណ្តឹងនឹងគ្នា ដោយខាងប្រុសខឹងខាងស្រី ខណៈជិះម៉ូតូឌុបគ្នាក្រោមមេឃកំពុងរលឹម ហើយជិះមិនគោរពច្បាប់ចរាចរណ៍បញ្ច្រាស់ផ្លូវបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ពេញទំហឹងបណ្តាលអោយនារីជាគូរដណ្តឹងបាក់ជើងខាងឆ្វេងជាច្រើនកំណាត់ ចំណែកខាងប្រុសរងរបួសស្រាល។ហេតុការណ៍នេះកើតនៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី ៦ខែមេសាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ខាងត្បូងរង្វង់មូលចោមចៅ១០ម៉ែត្រក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ ខណៈមេឃកំពុងរលឹមស្រិចៗគេឃើញម៉ូតូបង្កម៉ាកស្មាស់វីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BB-7753 ជិះដោយបុរសនារី២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីជើងទៅត្បូង មិនបានជិះក្រឡឹងរង្វង់មូលនោះទេ គឺជិះបញ្ច្រាស់ទិសមកតែម្តង ។លុះមកដល់ផ្លូវវេងស្រេង បានបន្តិចក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ស៊េរី០១៧ពណ៌ខ្មៅជិះដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសគ្នាវ៉ាកអ៊ឺជ្រុលបុកគ្នាជាមួយម៉ូតូស្មាស់វីពេញទំហឹងបណ្តាលអោយនារីដែលជិះម៉ូតូស្មាស់វីបុរសជាគូរដណ្តឹងឌុបនោះបាក់ជើងខាងឆ្វេង ធ្លុះចេញឆ្អឹងធ្ងន់ធ្ងរ។រីឯខាងប្រុសវិញរបួសដាច់មេជើងខាងឆ្វេងនិងចុងឆ្អល់ អោយបានងើបដើរចេញពីកន្លែងមិនបានមើលនិងជួយនារីជាគូរដណ្តឹងនោះឡើង ។
តាមប្រភពដដែលបានបន្តថា ក្រោយមកក៏មានអ្នកឃើញហេតុការណ៍ទៅជួលលើកនារីនោះមកចិញ្ចើមផ្លូវនិងបានហៅរថយន្តសាម៊ុយមកដឹកទៅព្យាបាលផងដែរ។ ចំណែកឯភាគីម្ខាងទៀតម៉ូតូហុងដាសេ១២៥ស៊េរី០១៧ មិនមានរងរបួសអ្វីនោះទេ លើកម៉ូតូរត់តែត្រូវប្រជាពលរដ្ធល្អ បានឃាត់ជាប់ទុកអោយសមត្ថកិច្ច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ធានបាន រាយការណ៍ទៅខាងជំនាញអោយមកវាស់វែងនាំយកម៉ូតូទាំងសងខាងទៅរក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំការដោះស្រាយនូវពេលក្រោយ៕ សារ៉េត