តូច​ចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​មើល​មិន​ជា​សំរេច​លោត​ទឹក​សម្លាប់​ខ្លួន​ដើម្បី​បញ្ចប់​ជីវិត​

 

 

 

ខេត្តកណ្ដាល​៖​ បុរស​ វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​ក្មួយ​មក​លើ​ស្ពាន​ត្សឹបាសា​ហៅ​ស្ពាន​អ្នក​លឿង​លោត​ទឹក​សម្លាប់​ខ្លួន​បាន​សម្រេច​ ខណៈ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​គិត​ថា​មើល​មិន​ជា​។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១៥:២០នាទី​រសៀល​ថ្ងៃទី​០៦ខែ​មេសាឆ្នាំ​២០១៧​ស្ថិត​នៅចំណុចស្ពានត្សឹបាសាស្ថិតក្នុងភូមិអំពិលទឹកឃុំកំពង់ភ្នំស្រុកលើកដែក។ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ទាវ សុខ​ ភេទប្រុស អាយុ៥០ឆ្នាំជនជាតិខ្មែរមានទីលំនៅសព្វថ្ងៃ
ស្រុកស្រែអំបិលខេត្តកោះកុង។មានស្រុក​កំណើតនៅភូមិពោធិ៍ ឃុំថ្កូវ ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។
តាម​ប្រភព​ព័ត៌មាន​ពី​ក្មួយ​របស់​ជន​រងគ្រោះ​ឈ្មោះ​សង់​ រិទ្ធី​ បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជា​មួយ​ជនរងគ្រោះពីភ្នំពេញទៅលេងស្រុកកំណើតនៅស្រុកកំពង់ត្របែកពេលជិះម៉ូតូតាមផ្លូវ។ រហូតមកដល់លើស្ពានត្សឹបាសា(ហៅស្ពានអ្នកលឿង)ក៏ឈប់ម៉ូតូនៅលើស្ពានស្រាប់តែជនរងគ្រោះបានចុះពីលើម៉ូតូដើរឡើងលើបង្កាន់ដៃស្ពានរួចលោតចុះទៅក្នុងទឹកបាត់តែម្តងទៅ។
ក្រោយពេលកើតហេតុហើយភ្លាមៗ​ខ្លួន​ក៏បានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារសាច់ញាតិ​អោយ​ដឹង​ ដើម្បី​រក​ដំណោះ​​ស្រាយ​ជួយ​សង្រ្គោះ​ជនរងគ្រោះ​អោយ​រួច​ផុតពី​សេចក្តី​ស្លាប់​។
បច្ចុប្បន្ននេះ​សាច់ញាតិ​ក្រុម​គ្រួសារ​កំពុង​ស្វែង​រកជួលអ្នកមុជទឹក​មក​សង្គ្រោះ​ក្រែងលោ​ជនរងគ្រោះ​រួច​ផុត​ជីវិត​៕​សារ៉េត​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *