បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សិត្បូ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​

 

 

 
ខេត្តកណ្ដាល​៖​ ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សិត្បូ​ចាប់​ឃាត់​ខ្លួន​ខណៈ​ដែល​ធ្វើ​សកម្មភាព​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី ០៦ ខែ មេសា​ឆ្នាំ២០១៧ វេលាម៉ោង ១៤និង៤០នាទី​រសៀល​នៅចំណុចភូមិសិត្បូឃុំសិត្បូ​ស្រុកស្អាងខេត្តកណ្ដាល។
ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ប៉េង សុភា ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កម្មកររោងចក្រ ទីលំនៅភូមិ សិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​សិត្បូ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ កម្លាំង​នគរបាល​បាន​ទទួលបានពត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀននៅចំណុចបន្ទប់ជួលរបស់​ជន​សង្ស័យ​ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ។បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រាយការណ៍​ប្រាប់​អធិការ​ដើម្បី​សំធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ ហើយ​លោក​អធិការ​រាយការណ៍​បន្ត​ទៅ​ថ្នាក់​លើ​។ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពីលោកស្នងការរងទទួលផែនប្រឆាំងបទល្មើស​ព្រម​ទាំង​ទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតអោយធ្វើការឆែកឆេររកវត្ថុតាង មានការដឹកនាំផ្ទាល់ ដោយលោក វរះសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ធ្វើការត្រួតពិនិត្យឆែកឆេរ បន្ទប់ជួលរបស់ឈ្មោះ ប៉េង សុភា បានរកឃើញ​ ថ្នាំញៀន​ប្រភេទ​ ម៉ាទឹកកក​ ចំនួន​ ០៦ កញ្ចប់តូច​ និង​ ឧបករណ៍វេចខ្ចប់​ និង​ប្រើ​ប្រាស់គ្រឿងញៀនមួយចំនួន។តាម​ប្រភព​ព័ត៌មាន​ពី​ជន​សង្ស័យ​នៅចំពោះមុខសមត្ថកិច្ចបានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀន ចំនួន ០៦កញ្ចប់តូច ពីឈ្មោះ សាំង រដ្ឋនា ហៅ ថន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ភូមិ សិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល ចំនួន ១០០០០០៛ (ដប់មុឺនរៀល) ដើម្បី​ចែកចាយ ​និង​ ប្រើ​ប្រាស់​ ពិតប្រាកដមែន។
បច្ចុប្បន្ននេះ​ជនសង្ស័យ រួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *