ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ប្រញាប់​ប្រញាល់​ជ្រុល​ទៅ​បុក​បង្គោល​ថ្ម​តាម​ផ្លូវ​រង​របួស​បាក់​ដៃ​បែក​មុខ​បែក​មាត់​

 

 

 

 
ខេត្ត​តាកែវ​៖​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ប្រញាប់​ប្រញាល់​ទៅ​ស្រុក​កំណើត​ដល់​ផ្លូវ​កោង​ជាន់​ហ្រ្វាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​បង្គោល​ថ្ម​តាម​ផ្លូវ​បណ្ដាល​ឲ្យ​រង​របួស​បាក់​ដៃ​បែក​មុខ​បែក​មាត់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១២:៤៥នាទី​រសៀល​ថ្ងៃទី​៧ខែ​មេសាឆ្នាំ​២០១៧ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២២២ក្នុង​ភូមិភ្នំតូចឃុំសូភីស្រុកបាទី​ឃុំ​ត្រាំខ្នារ ស្រុក​សំរោងយ៉ោង។
ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ តូច​ សុភាព​ អាយុ​២៨ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ភូមិ​តាលឿ​ឃុំ​ឧត្ដម​សូរិយា​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ និច​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FY4863ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២២២យ៉ាង​លឿន​ដើម្បី​ប្រញាប់​ប្រញាល់​ទៅ​ស្រុក​កំណើត​។លុះ​មក​ដល់​ចំណុច​កន្លែង​កើត​ស្ថានភាព​ផ្លូវ​រាង​កោង​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​បង្គោល​ថ្ម​ចញ្ចើមផ្លូវ​បណ្ដាល​ឲ្យ​រង​របួស​បាក់​ដៃ​បែក​មុខ​បែក​មាត់​។ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ចំណែក​ឯ​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​យក​មក​រក្សា​ទុក​រង​ចាំ​សាច់ញាតិ​របស់​ជនរងគ្រោះ​មក​ទទួល​យក​ទៅ​វិញ​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *