
ខេត្តកំពត៖ដីបឹងមួយកន្លែងស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកេីត ស្រុកកំពង់ត្រាចខេត្ដកំពត
កំពុងតែរងការចាក់លុបយ៉ាងអនាធិតេយ្យមិនមានការទប់ស្កាត់ ពីអាជ្ញាធរនិងជំនាញណាឡេីយ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ការចាក់ដីលុបបឹងនេះបេីមិនមានការឃុបឃិតឫ អនុញ្ញាតពីលោកអភិបាល ស្រុកនោះ ទេក៏ពួកទាំងនោះមិនហ៊ាន ចាក់ដែរ។
តាមប្រភពដដែលបានបន្តទៀតថាការចាក់ដីលុបបឹង ខាងលេីនេះមានការចុះហត្ថលេខារបស់លោកស្រីលឹម លុយ មេឃុំកំពង់ត្រាចខាងកេីត និងលោកកែវ ចាន់ផាន់រិទ្ធ ប្រធានការិយាល័យសូរិយោដី ស្រុកកំពង់ត្រាច។
តាមប្រភពព័ត៌មានពីលោក អ៊ុម សុីណាត អភិបាលស្រុកកំពង់ត្រាចបានប្រាប់អ្នកយកពត័មានយេីងថាដីខាងលេីនេះគេមានប្លង់ត្រឹមត្រូវ កុំដេីរចុះផ្សាយផ្តេសផ្តាស់។ប្រជាពលរដ្ឋរស់នៅភូមិកំពង់ត្រាចទី១បានប្រាប់អ្នកយកពត៌មានយេីងថា
អ្នកដែលចាក់លុបបឹងធ្វេីជាកម្មសិទ្ធិនេះមានឈ្មោះនេត សាផនភេទប្រុស អាយុ៦៤ឆ្នាំរស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកេីត ស្រុកកំពង់ខេត្តកំពត។
ប្រជាពលរដ្ឋបានបន្តទៀតថានៅឯស្រុកំពង់ត្រាចយេីងនេះជាប្រពៃណីទៅហេីយ ខាងចាក់ដីលុបបឹងនិងប្រលាយទឹកនោះមិនដែលឃេីញអាជ្ញាធរចុះមកហាមឃាត់ទេ ពេលអ្នកយកពត័មានចុះទៅថតរូបនិងសាកសួរនាំ បានលោកអភិបាលស្រុកបញ្ជាអោយ កូនចៅក្រោមឱវាទ របស់លោកចុះមកឃាត់។ប្រជាពលរដ្ឋរស់នៅស្រុកកំពង់ត្រាចមួយចំនួនបាននាំ
គ្នានិយាយរិះគន់ ទៅលេីលោកស្រីលឹម លុយមេឃុំកំពង់ត្រាចនិងលោកកែវ ចាន់ផាន់រិទ្ធិប្រធានការិយាល័យសូរិយោដី ស្រុកនិងលោកអ៊ុម សីណាត អភិបាលស្រុកកំពង់
ត្រាចតែងតែ បេីកភ្លេីងខៀវអោយ
ឈ្មោះនេត សាផនចាក់ដីលុបបឹងធ្វេីជាកម្មសិទ្ធិ ប្រឆាំងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋ
មន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា៕សារ៉េត