





ភ្នំពេញ៖ជនសង្ស័យចំនួន២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលខណ្ឌតាមដានស្រាវជ្រាវរហូតចាប់ឃាត់ខ្លួន ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៦:២៥នាទីល្ងាចស្ថិតនៅចំនុចផ្លូវបេតុង ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
ជនសង្ស័យចំនួន០២នាក់ត្រូវបានគេស្គាល់ឈ្មោះការីម រ៉ូហ្វាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦០៥ ផ្លូវលំក្រុម៣សង្កាត់ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវ(ជួញដូរ)និងឈ្មោះ ស្លៃម៉ាន់ ហ្វាហ្សី ភេទប្រុស អាយុ១៨ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះលេខ៣១៣១ក្រុម៨សង្កាត់ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលជំនាញខណ្ឌឬស្សីកែវម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលឈានដល់ការបង្ក្រាបជនសង្ស័យកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលខណ្ឌធ្វើការតាមដានស្រាវជ្រាវរហូតដល់ជួបប្រទះឃើញផ្ទាល់ភ្នែកក៏រាយការណ៍ទៅលោកអធិការសុំគោលការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យព្រមទាំងសំភារៈដកហូតរួមមាន÷១/ក្រាមពណ៌សថ្លាចំនួន០២កញ្្ជប់ធំ ។
២/ទូរសព្ទ័ដៃ២គ្រឿង៣/ម៉ូតូC110 ១គ្រឿងស្លាកលេខ2J0093 ក ចយកមក សាកសួរនៅអធិការខណ្ឌ។
តាមប្រភពដដែលបានបន្តទៀតថា កម្លាំងអធិការដ្ឋាន កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីព្រមទាំងបន្តការស្រាវជ្រាវរកបក្សពួកនិងបណ្តាលក្រុមផ្សេងៗ និងជំរុញក្នុងការអនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនិយ៍ ជួន សុវណ្ណ បង្ក្រាបបទល្មើសអោយអស់កុំអោយមានការកើនឡើង។
បច្ចុប្បន្ននេះជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននូវអធិការខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត