ស្ត្រីម្នាក់ស្លាប់ក្នុងបន្ទប់ទឹកដាំក្បាលចូលក្នុងធុងទឹកសង្ស័យជាករណីឃាតកម្ម

 

 

 

 

 
ភ្នំពេញ​៖​ស្ត្រី​ម្នាក់ស្លាប់ក្នុងបន្ទប់ទឹកដោយដាំក្បាលចូលក្នុងធុង​។ចំណែកក្នុងបន្ទប់របាត់របាយនិងមានចាក់សោរខាងក្រៅបន្ទប់ផង​សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជំហានដំបូងថាជាករណីឃាតកម្ម។ហេតុការណ៍​នេះ​បង្ករភ្ញាក់ផ្អើកាលពីម៉ោង១៩ និង៣០នាទីព្រលប់ថ្ងៃទី០៨មេសា២០១៧នៅក្នុងបន្ទប់ ជួល ០២E5ជាន់ទី៥ក្រុម១ផ្លូវវ៉េងស្រេងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជន​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះលឿមហៀកអាយុ៣៣ឆ្នាំមុខរបរកម្មការនីរោងចក្រកាតមដេដាក់ក្វាន់ស្នាក់នៅបន្ទប់ជួល០២E5ជាន់ទី៥ក្រុម១ផ្លូវវ៉េងស្រេងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតភូមិជីប៉ាងឃុំផ្លូវមាសស្រុករតនះមណ្ឌល់ខេត្តបាត់ដំបង។
តានប្រភព​ព៌ត៌​មាន​ពី​ស្ត្រី​ឈ្មោះ លី សារ៉ាយ អាយុ៣១ឆ្នាំមុខរបរកម្មការនីរោងចក្រត្រូវជាមិត្តភ័ត្ត្រសពបាន​និយាយ​ថា​កាលពី០៦និង១៥នាទីព្រឹកថ្ងៃ០៨មេសា២០១៧មុនកើតហេតុគាត់បានទូរស័ព្ទមកមិត្តភ័ត្ត្រដែលស្លាប់(សព)ដោយបបួលទៅធ្វើការពេលនោះនាងបានប្រាប់វិញថាទៅមុនទៅជាប់ហូបបាយសិន។លុះម៉ោងប្រហែល០៨ព្រឹកប្រធានក្រុមបានបាត់ស្ត្រីខាងលើមិនឃើញទៅធ្វើការក៏នាំគ្នាមកមើលដល់បន្ទប់ជួល​ ប៉ុន្តែពេលមកដល់ឃើញទ្វាចាក់សោរក៏នាំគ្នាទៅវិញ​ហើយ​តេ​ទូរស័ព្ទខលមិនចូលទៀត។លុះដល់ល្ងាចថ្ងៃដដែលបាននាំគ្នាប្រហែល១០នាក់មករកម្តងទៀតពេលមកដល់មុខបន្ទប់ជួលឃើញចាក់សោរដដែលទើបសុំអោយម្ចាស់
ផ្ទះធ្វើការកាត់សោរដើម្បីចូលមើលក្នុងបន្ទប់ក្រែងមានអ្វីអាចទំនាក់ទំនងទៅស្ត្រីខាងលើបានពេលកាត់សោររួចចូលទៅមើលស្រាប់តែឃើញនាងស្លាប់ក្នុងបន្ទប់ទឹកដាំ
ក្បាលចូលក្នុងធុងបាត់ទៅហើយទើបបង្ករភ្ញាក់ផ្អើហើយម្ចាស់ផ្ទះបានរាយការជូនសមត្ថកិច្ចតែម្តង។
តាមសំដីម្ចាស់ផ្ទះជួលឈ្មោះគីង សុគន្ធរិទ្ធិ អាយុ៤៥ឆ្នាំបាន​និយាយ​ថាកាលពីម៉ោងប្រហែល១៨និង៣០នាទីព្រលប់ង្ងៃទី០៨មេសា២០១៧មុនកើតហេតុខណះដែលគាត់កំពុងអង្គុយលេងកន្លែងលក់ដូរខាងក្រោមស្រាប់តែមានកម្មការនីជាង១០នាក់បានមកសុំគាត់អោយកាត់សោរបន្ទប់ជួលខាងលើដោយសំអាងថាបាត់ខ្លួនមិត្តភ័ត្ត្រមួយថ្ងៃហើយទូរស័ព្ទក៏មិនចូលអោយកាត់សោរក្រែងអាចរកឃើញវត្ថុតាងអ្វីទំនាក់ទំនងបាន​ ខណៈ​ដែលគាត់កាត់សោរហើយមានស្រីៗ៤ទៅ៥នាក់បានចូលទៅមើលក្នុងបន្ទប់ពេលនោះគាត់ឈរនៅខាងក្រៅបន្ទប់ស្រាប់ស្រីទាំងនោះប្រាប់ថាឃើញនាងស្លាបមក្នុងបន្ទន់ទឹកទើបបង្ករភ្ញាក់ផ្អើឡើងហើយគាត់ក៍ប្តឹងទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។ក្នុងករណីខាងលើនេះក្រោយពីកើតហេតុសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិជ្ជសាស្ត្រ​រាជ​ធានីភ្នំពេញចុះមកពិនិត្យសាកសពខាងលើនិងបញ្ជាក់ថាសពត្រូវបានជនសង្ស័យមិនស្គាល់មុខវាយបែកច្រមុះរុញជ្រមុះក្នុងធុងទឹកចំណែកដៃឃើញមានខ្សែនីឡុងពណ៌ខ្មៅចងជាប់កដៃខាងឆ្វេងផងក្រោយពីពិនិត្យរួចបានប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕​សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *