



រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តលឿនទាំងស្ថានភាពស្រវឹងហើយជ្រុលបុករថយន្តកាមរីបាឡែន ខណៈដែលធ្វើដំណើស្របទិសគ្នាបណ្តាលអោយរងការខូចខាត់មិនព្រមទទួលត្រូវៗប្រជាពលរដ្ឋនិងម្ចាស់រថយន្តស្វាគមន៍មួយដៃមួយជើងម្នាក់ស្ទើរទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៩ខែមេសាឆ្នាំ២០១៧ ស្ថិតនៅមុខសាលារៀនទួលគោក តាមបណ្តោយផ្លូវ ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក២ ខណ្ឌទួលគោក។
ហើយរថយន្តបង្កមិនព្រឈប់ទទួលខុសនិងព្យាយាមបើករត់រហូតមកដល់មុខផ្ទះសំណាក់សីុធីតាមបណ្តោយផ្លូវលេខ៧០ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញទើបម្ចាស់រថយន្តរងគ្រោះដេញឃាត់បាន។
រថយន្តបង្កម៉ាកកាមរីគូទហើមពណ៍សំបកឪឡឹក ពាក់ស្លាកលេខកំពង់ឆ្នាំ2A 0500 បើកដោយបុរសម្នាក់ជាជនជាតិចិន មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ។ចំណែករថយន្តរងគ្រោះម៉ាកកាមរីបាឡែន ពណ៌ស្ករពាក់ស្លាកលេខបាត់ដំបង2A 7924 បើបរដោយបុរសម្នាក់និងនារីម្នាក់រួមដំណើរជាមួយ។
តាមសម្តីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បើករថយន្តតាមបណ្តយផ្លូវ២៨៩ ក្នុងទឹសដៅ ពីត្បូងទៅជើង ពេលមកដល់មុខសាលាទួលគោករូបគាត់ក៏បើករថយន្តអ៊េបខាងស្តាំ ក៏ស្រាប់តែត្រូវរថយន្តបង្កបើកបុកពីក្រោយបណ្តាលអោយរងការខូចខាតបែកស្តុបក្រោយខាងឆ្វេង។ភ្លាមៗនោះជនបង្កមិនបានឈប់រថយន្តដោះស្រាយទេ បែជាបើករថយន្តរត់ទៅវិញ ពេលឃើញសភាពការមិនស្រូលខ្លួន(ជនរងគ្រោះ)ក៏បើករថយន្តតាមពីក្រោយរហូតដល់ផ្លូវលេខ៧០មុខផ្ទះសំណាក់ ស៉ីធី ខណ្ឌដូនពេញទើបកាក់ជាប់ ។ បន្ទាប់មករឿងដែលចំឡែកនោះពេលជនបង្កចុះពីក្នុងរថយន្តមកមិននិយាយរឿងសងថ្លៃខូចខាតទេ បែរជាប្រើអំពើរហឹង្សាដាក់ខ្លួនទៅវិញក៏ត្រូវពូៗម៉ូតូឌុប រួមទាំងអ្នកឈរមើលក្បែរនោះផ្ទុះកំហឹងព្រួតវាយម្នាក់មួយដៃម្នាក់មួយជើងហើមមុខបែកមាត់ ។
ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌដូនពញអោយចុះជួយអន្តរាគមន៍ តែដោយសាររឿងហេតុនេះកើតក្នុងទឹកខណ្ឌទួលគោក ទើបសមត្ថកិច្ចខណ្ឌដូនពេញទាក់ទងបន្តអោយសមត្ថកិច្ចខណ្ឌទួលគោកជាអ្នកដោះស្រាយ ។ ដោយសារតែភាគីទាំង២មិនអាចចរចារគ្នាបានទើបសមត្ថកិច្ចខណ្ឌទួលគោកទាក់ទងទៅកំលាំងជំនាញមកយករថយន្តទាំងពីរទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីដោះស្រាយនៅពេលក្រោយ ៕សិរសា